ស៊ីរី៖ វិបត្ដិដ៏តានតឹងនៅស៊ីរី ដែលដឹកនាំដោយ លោកប្រធានធិបតីផ្ដាច់ការ Assad គិតដល់ថ្ងៃនេះ គឺមានរយៈពេលជិត ២០ខែហើយ។ ការដឹកនាំដ៏សាហាវយង់ឈ្នងរបស់ លោក Assad ក៏បានធ្វើអោយ ប្រជាជនស៊ីរីរាប់លាននាក់ស្លាប់ បែកបាក់គ្រួសារ និងត្រូវភៀសខ្លួនទៅនៅប្រទេសជិតខាងផងដែរ។

សាកសពទាំងអស់នេះត្រូវបានសម្លាប់ ដោយសារកងទ័ពលោក Assad នាពេលថ្មីៗកន្លងទៅនេះក្នុងតំបន់ Darayya ជិតទីក្រុង Damascus តែម្ដង ។ សាកសពក្នុងរណ្ដៅ រណូករណែលនេះគឺសរុបទាំងអស់ប្រមាណជា ៣០០ នាក់ ដែលក្នុងនោះរួមមាន បុរស ស្រ្ដី និងកុមារផងដែរ។ 

អ្វីដែលភ្ងាក់ផ្អើលនោះគឺថា កាលពីម្សិលមិញ លោក Assad បានថ្លែងទៅកាន់ អ្នកសារពត៌មានថា រឿងដែលកើតឡើង ក្នុងប្រទេសស៊ីរី គឺគាត់បែរជាមិនដឹងទៅវិញ។ តើទង្វើរបស់មេដឹកនាំរូបនេះ គួរតែដាក់ទោសគាត់ដោយរបៀបណា។ នេះជាវីដេអូក្លីប ដែលបង្ហាញ ពីការប៉ះទង្គិចគ្នា នៅស៊ីរី។ សូមចុចដើម្បើមើល៕
ដោយ៖ រក្សាប្រភព៖ dailymail