ដោយសារតែគេបានដឹងថា Lady Gaga នឹងមកកាន់សណ្ឋាគារ  Hilton នៅ Bulgaria ក្រុមអ្នកប្រមាញ់រូបថត រាប់មិនអស់នឹងមកកាន់ទីនេះ ដូច្នេះ Lady Gaga និងក្រុមរបស់ខ្លួន បានរកវិធីដើម្បីទប់ទល់ ក្នុងបំណងបង្វែងដាន។

រថយន្ដដឹក Lady Gaga មកដល់មុខសណ្ឋាគារ ពេលនោះមានក្រុមអ្នកយកព័ត៌មានយ៉ាងច្រើនកំពុងត្រៀមថតរូប។ ទ្វាររថយន្ដត្រូវបានគេបើក ភ្លាមនោះនារីម្នាក់បានចេញពីរថយន្ដ បើទោះជាមានរូបរាង និងការតែងខ្លួន ស្រដៀង Lady Gaga ប៉ុន្ដែគេបានដឹងថា នេះគ្រាន់តែជាការរៀបចំរបស់ក្រុង  Lady Gaga តែប៉ុណ្ណោះ។

បន្ទាប់ពីបានស្វែងយល់ គេបានដឹងច្បាស់ថា នារីម្នាក់នោះ ឈ្មោះ Tara Savelo គឺជាកំពូលអ្នកផាតមុខរបស់ Lady Gaga៕/

/

/

 

ដោយ ៖ សូរីយ៉ាប្រភព ៖ k14