គិតៗទៅអ្នកគាំទ្រតារាចំរៀងចង្វាក់ Pop គឺពិតជាឈ្លក់វង្វេងជាមូយ និងតារានិមិត្តរូបរបស់គេមែន ។ ថ្មីៗនេះមានអ្នកភ្លេងវ័យ ៣៣ ឆ្នាំម្នាក់បានចំណាយប្រាក់ រាប់ម៉ឺនដុល្លារដើម្បីវះកាត់កែមុខមាត់របស់ខ្លួន អោយដូចទៅនិងតារានិមិត្តរូបរបស់ខ្លួនគឺ Justin Bieber ។

Musicianគ្រាន់តែលឺដំណឹងនេះភ្លាម​ ទស្សនិកជនច្បាស់ជាហួសចិត្តគ្រវីក្បាល នឹកស្មានមិនដល់ទេមើលទៅ ។ ប្រាកដណាស់អ្នកភ្លេងវ័យ ៣​៣ ឆ្នាំម្នាក់នោះមានឈ្មោះថា Toby Sheldon រស់នៅរដ្ឋLos Angeles សហរដ្ឋអាមេរិច ។ Toby បានចំណាយប្រាក់វះកាត់កែមុខមាត់ អោយដូចទៅនឹងJustin Bieber រហូតដល់ទៅ ១០ ម៉ឺនដុល្លារ ។

Musicianក្នុងបទសំភាសន៍ Toby បាននិយាយថា រូបគេគ្មានទំនុកចិត្ត លើសម្រស់មុខមាត់ របស់ខ្លួនឡើយរហូតដល់ឆ្នាំ ២០០៨ ពេលដែល Justin Bieber ចាប់ផ្តើមល្បី ហើយក៏ជាពេលដែល Toby ចាប់ផ្តើមវះកាត់ អោយមានមុខដូច Justin Bieber ផងដែរ ។ ចំណាយសរុបនៃការវះកាត់ កែប្រែមុខមាត់នោះមានដូចជា ៖-៨០០០ ដុល្លារសំរាប់កែប្រែសក់ក្បាល ដំណាក់កាល់ទី ១-២១០០០ ដុល្លារសំរាប់កែប្រែសក់ក្បាល ដំណាក់កាលទី ២-៤៨៥០ ដុល្លារសំរាប់ការវះកាត់ភ្នែក-៣០០០០ ម៉ឺនដុល្លារសំរាប់ការកែប្រែវះកាត់បបូរមាត់ ។រាប់បញ្ចូលទាំងការចាក់ថ្នាំ បំប៉ោងមុខនិងថ្លៃព្យាបាលផ្សេងៗទៀត គឺសរុប ១០០០០០ ដុល្លារតែម្តង ។

Musicianបើទោះបីជាធ្លាប់វះកាត់ច្រើនដងរួចហើយក្តីក៏ Toby មិនទាន់អស់ចិត្តដែរ រូបគេនៅតែចង់ធ្វើការវះកាត់បន្តទៀតអោយដូច Justin Bieber តែម្តង​ ៕

ព័ត៌មានកំសាន្តផ្សេងៗទៀត ដែលទស្សនិកជនចូលចិត្ត ៖-TONY JAA បង្ហាញក្បាច់គុនថ្មី កាន់តែអស្ចារ្យ ក្នុងរឿង THE PROTECTOR 2 (វីដេអូខាងក្នុង)-ម៉េចក៏ MILEY CYRUS ទៅនៅក្នុងវ៉ាលិសរបស់ REDFOO (LMFAO) វិញអញ្ចឹង? (វីដេអូខាងក្នុង)-BRITNEY SPEARS ដើរវាយគេពេញស្ថានីយទូរទស្សន៍ ជាមួយនិងខ្សែតី (មានវីដេអូ) 

ប្រែសម្រួល ៖ លីលីប្រភព ៖ k14