តារាចំរៀងវ័យ ១៩ ឆ្នាំ Justin Bieber ដែលតែងតែសម្បូររឿងអាស្រូវ និងការ រិះគន់របស់ទស្សនិកជននោះ ឥលូវនេះកាន់តែបន្ត ចរិកទំនើងរបស់ខ្លួន ផ្គើនដាក់ការរិះគន់ទៀតហើយ ។ 

កន្លងទៅថ្មីៗនេះ មិនទាន់បានប៉ុន្មានផង Justin Bieber ត្រូវបានទស្សនិកជនរិះគន់យ៉ាងចាស់ដៃដោយសារតែ ជិះលើកស្មាអង្គរក្ស ២ នាក់ឡើងលើមហាកំផែងចិន ដែលខ្លួនឯងជាមនុស្សធំពេញវ័យទៅហើយ ។ ថ្មីៗនេះទៀត Justin Bieber មិនខ្វល់ពីការរិះគន់ នៅតែបន្តសកម្មភាពនេះទៀតដដែល ។

JustinJustin Bieber ត្រូវបានគេប្រទះឃើញ ជិះលើស្មារបស់អង្គរក្សសារជាថ្មី នៅចំពោះមុខហ្វូងអ្នកកាសែត ។ ពេលនោះត្រូវបានគេដឹងថា ជាពេលដែល Justin Bieber ចាកចេញពីក្លឹបកំសាន្តមួយនៅ West Hollywood រដ្ឋកាលីហ្វ័រញ៉ា ដែលជាកន្លែងប្រារព្ធពិធីខួបកំណើតរបស់ Usher ។

Justinគួរបញ្ជាក់ផងដែរថា តារាចំរៀងវ័យក្មេងម្នាក់នេះ កាន់តែធំកាន់តែល្បី គឺកាន់តែបញ្ចេញចរិតអាក្រក់ទំនើងរបស់ខ្លួន ដោយពីមុនមកមានចរិតអាក្រក់ជាច្រើនដូចជា នោមដាក់ធុងក្រៅបន្ទប់ទឹកក្នុងភោជនីយដ្ឋាន ស្តោះទឹកមាត់ដាក់ អ្នកជិតខាងជាដើម ៕

ព័ត៌មានកំសាន្តផ្សេងៗទៀត ដែលទស្សនិកជនចូលចិត្ត ៖-មើលចំណាត់ថ្នាក់ស្រីស្អាតទាំង ១០ ដែលបានបោះឆ្នោតដោយ ទស្សនិកជនចិនរាប់លាននាក់-វីដេអូចំរៀងរបស់ T-ARA ដែលថតនៅម៉ុងហ្គោលី ធ្វើអោយទស្សនិកជន ខកចិត្តជាខ្លាំង (មានវីដេអូ)-Taylor Swift និង Selena ជាប់ក្នុងលំដាប់កំពូល ជាតារាស្រីគំរូល្អដល់យុវវ័យ 

 

ប្រែសម្រួល ៖ លីលីប្រភព ៖ k14