ប្រសិនបើអ្នកមិនឃើញផ្ទាល់ភ្នែកទេនោះ ប្រហែលជាអ្នកមិនជឿឡើយថា តារាចំរៀងវ័យក្មេងម្នាក់នេះ មានចរិតទំនើងយ៉ាងណា ។ ថ្មីៗនេះ Justin Bieber បានធ្វើអោយអ្នកគាំទ្ររបស់ខ្លួននៅអាហ្សង់ទីន ខឹងសម្បារជាខ្លាំង ដោយសារតែអំពើមិនសមរម្យរបស់ខ្លួន នៅលើឆាកតន្ត្រី ។
ក្នុងពេលសំដែង Concert របស់ខ្លួននៅឯទីក្រុង Buenos Aires តារាចំរៀង Justin Bieber បានធ្វើអំពើមិនសមរម្យមួយដាក់អ្នកគាំទ្រនៅអាហ្សង់ទីន ។ ក្នុងពេលសំដែង មានអ្នកគាំទ្រម្នាក់បានបោះទង់ជាតិប្រទេស អាហ្សង់ទីន ទៅលើឆាកជិត Justin Bieber ដើម្បីចង់អោយ Justin Bieberលើកឡើង ដើម្បីសំដែងពីទឹកចិត្តស្រឡាញ់ទៅអ្នកគាំទ្រ តែអ្វីដែលគេគិត គឺមិនដូចអ្វីដែលតារាចំរៀងម្នា្កក់នេះធ្វើឡើយ ។ Justin Bieber បានយកជើងគៀសទង់ជាតិនោះចេញ ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងយកដងមេក្រូ ធ្វើជាអំបោស បោសទង់ជាតិនោះទំលាក់ពីលើឆាកទៀតផង ។ទស្សនិកជនជាច្រើន បានសំដែងការមិនពេញចិត្តជាខ្លាំង ជាមួយនិងទង្វើនេះ ។ បើតាមច្បាប់របស់ប្រទេសអាហ្សង់ទីន Justin Bieber អាចប្រឈមមុខនិងការដាក់ទោស អោយជាប់ពន្ធនាគារ រយៈពេល ៤ ឆ្នាំ ។ យ៉ាងណាមិញយើងអាចស្មានដឹងហើយថា Justin Bieber នឹងបាត់បង់អ្នកគាំទ្រពីប្រទេស អាហ្សង់ទីន មួយភាគធំហើយ ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ k14