Justin Bieber ត្រូវបានទស្សនិកជន ស្គាល់ថាជាតារាចំរៀង វ័យក្មេងមួយរូបដែលមានភាពល្បីល្បាញអស្ចារ្យ ហើយក៏ត្រូវបានគេស្អប់ច្រើនណាស់ដែរ ដោយសារតែទង្វើនិងអត្តចរិតទំនើង របស់តារាវ័យក្មេងនេះ​ ។

Justinកាលពីថ្មីៗនេះ Justin Bieber បានធ្វើដំណើរទៅកាន់ទីក្រុង Sao Paulo ប្រទេស ប្រស៊ីលដើ-ម្បីធ្វើការសំដែង Tour របស់ខ្លួន ។ ក្នុងពេលសំដែងបទ Boyfriend ជាមួយនិងស្ទីលដោះអាវប្រចាំត្រកូលនោះ ទស្សនិកជនម្នាក់បាន គប់ដបទឹកសុទ្ធដាក់ Justin Bieber ដែលធ្វើអោយមេក្រូជ្រុះធ្លាក់ចុះពីដៃ ។ បន្ទាប់ពីសំលឹងមើលបន្តិច Justin ក៏បានដើរទៅក្រោយឆាកវិញ គ្មាននិយាយអ្វីមួយម៉ាត់ ។ ទស្សនិកជនបានរង់ចាំអស់រយៈពេល ៣០ នាទី តែមិនឃើញ Justinត្រឡប់មកវិញឡើយ បើទោះបីជាគេខំប្រឹងស្រែកឈ្មោះ Justin Bieber យ៉ាងស្រុះគ្នាក៏ដោយ ។

Justinទស្សនិកជនមួយចំនួនបានវ័យតំលៃថា ដោយសារតែកំហឹងបន្តិចបន្តួចសោះ ធ្វើអោយខាតបង់ផលប្រយោជន៍របស់ទស្សនិកជនផ្សេងទៀត ដែលបានខំប្រឹងចំណាយប្រាក់ និងពេលវេលាមកទស្សនា ។ មិនដឹងថាតើពេលណា ទើបតារាវ័យក្មេងដ៏ល្បីម្នាក់ ចេះកែចរិតអាក្រក់របស់ខ្លួនចោលនោះ ៕

ប្រែសម្រួល ៖ លីលីប្រភព ៖ youtube