Justin Bieber តារាចំរៀងវ័យក្មេង ដែលតែងតែមានរឿងអាស្រូវ មិនចេះចប់មិនចេះហើយឬកពារដូចក្មេងទំនើងនោះ ឥលូវនេះចេះនិយាយភូតភរកុហក ទៅទស្សនិកជន នៅតាមប្រព័ន្ធបណ្តាញសង្គម Twitter ទៀតផង ។
ថ្មីៗនេះ Justin Bieber បានបញ្ចប់ការសំដែងនៅប្រទេស Mexico ហើយក៏បានបញ្ចេញមតិខ្លះៗទៅកាន់អ្នកគាំទ្ររបស់ខ្លួនតាម Twitter ថាពិតជាមានភាពសប្បាយរីករាយណាស់ ជាមួយនិង Beliebers (Justin Bieber Fan Club) ហើយក៏បានជួបជាមួយនិង លោកប្រធានាធិបតីរបស់ប្រទេសមិចស៊ីកូផងដែរ ។ ដើម្បីឆ្លើយតបនិង ពាក្យកុហកនេះ ខាងមន្ត្រីរបស់លោកប្រធានាធិបតី បានឆ្លើយទៅវិញភ្លាមៗតាម Twitter ថាលោកប្រធានាធិបតី មិនមានជំនួបជាមួយនិង Justin Bieber ឡើយ ។ ភ្លាមៗនោះ Justin Bieber ក៏បានកែសំដីថា ខ្លួនបានទៅត្រឹមជួបជាមួយនិង គ្រួសារលោកប្រធានាធិបតីប៉ុណ្ណោះ ។
ទស្សនិកជននៅប្រទេស មិចស៊ីកូ បញ្ចេញមតិថា តារាចំរៀងវ័យក្មេងម្នាក់នេះ ប្រហែលជាឈ្លក់វង់វែងជាមួយនិង កេរ៍ឈ្មោះរបស់នាងខ្លួន ខ្លាំងណាស់ហើយមើលទៅនោះ ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ k14