ក្រុមបាល់ទាត់  Chelsea  ដែលគិតថានឹងការពារដំណែងជើងឯក  ត្រូវបានទទួលរងការឈឺចាប់នៅពេលដែលក្រុម Shakhtar Donetsk បានយកឈ្នះខ្លួននៅដោយពិន្ទុ 2-1 ក្នុងការប្រកួតនៅ អុយក្រែន។

ជាមួយនឹងការដឹកនាំក្រុមរបស់ Terry បានធើ្វឲ្យក្រុម Chelsea ទទួលបាននូវការបរាជ័យ ដោយសារតែការសុតបញ្ចូលទី  ២គ្រាប់ របស់កីឡាករជនជាតិប្រេស៊ីល ២នាក់ របស់ក្រុម Shakhtar Donetsk គឺកីឡាករ Alex Teixeira និង Fernandinho។

width=461

រូបភាព៖ ក្រុម Shakhtar Donetsk នៅពេលទទួលបានជោគជ័យ

Chelsea តែងទទួលបានការគំរាមគំហែង នៅពេលលេងជាមួយក្រុម Shakhtar Donetsk ក្រោយពេលដែលកីឡាករឆ្នើមរបស់ខ្លួន Frank Lampard មានរបូសនៅ ១៨នាទី ដំបូងនៃការប្រកួត៕

ដោយ៖ សីហា

ប្រភព៖ bbc