ភ្នំពេញៈ ដោយមាន គាំទ្រច្រើន ពីសំណាក់អតិថិជន ក្រុមហ៊ុន iOne កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅថ្មីនេះ បានចាប់ផ្តើម ចេញលក់ ជាផ្លូវការនូវ ផលិតផលបច្ចេកវិទ្យា ចុងក្រោយបង្អស់ របស់ ក្រុមហ៊ុនApple ដូចជា iPad Mini និង iPad with Retina Display នៅតាមបណ្តា ហាងនានា របស់ខ្លួន ដល់អតិថិជន នៅម្ពុជា ។
តាមការបញ្ជាក់ របស់តំណាងក្រុមហ៊ុន iOne បានឱ្យដឹងថា អតិថិជនទាំងអស់ នៅទូទាំងប្រទេស កម្ពុជា អាចរកជាវ បានផលិតផលថ្មី គឺ iPad Mini(Wi-Fi & 3G) និង iPad with Retina Display (Wi-Fi & 3G) នៅគ្រប់សាខារបស់ក្រុមហ៊ុន iOne ទាំងប្រាំពីរសាខាទូទាំងប្រទេស ។ តាមរយៈ ការជាវនេះ អតិថិជនឹងទទួលបាន នូវអត្ថប្រយោជន៍ជាច្រើន ផងដែរ។
iPad Mini គឺជាផលិតផលថ្មី មានអេក្រង់ទំហំ៧.៩អ៊ីង ងាយស្រួលកាន់ និង បំពាក់ដោយកាមេរ៉ាទំហំ ៥ មេហ្គាភិចសែល អាចថតវីដេអូក្នុងកម្រិត Full HD1080p ថែមទាំងមានមុខងារ Face Detection និង Video Stabilization ជាមួយនឹងមុខងារសំខាន់ៗ មួយចំនួនទៀត។ ដោយឡែក iPad with Retina Display មានអេក្រង់ទំហំដល់ទៅ ៩.៧អ៊ីង ជាមួយនឹង LED-Backlit Multi-Touch មាន សមត្ថភាពខ្ពស់បង្ហាញរូបភាព បានច្បាស់ និងមានសមត្ថភាពអាចទប់ស្កាត់ការ សឹករិចរឹល បានយ៉ាង មានប្រសិទ្ធិភាព។ ជាពិសេស វាប្រើប្រាស់ ដោយបន្ទះឈីបប្រភេទថ្មី Dual-core A6X with quad-core graphics ដែលអាចគណនា បានកាន់តែលឿន ព្រមទាំងអាច រូបភាពឯកសារ វីដេអូហ្គេម កាន់តែច្បាស់ មិនរអាក់រអួល ហើយបំពាក់ដោយ កាមេរ៉ាទំហំ ៥មេហ្គាភិសសែល ដែលអាចថតវីដេអូ ក្នុងកម្រិត Full HD 1080p និងមានមុខងារ Face Detectinon ក៏ដូចជា Video Stabilization ផងដែរ ។
គួបញ្ជាក់ផងដែរថា ក្រុមហ៊ុន iOne គឺជាក្រុមហ៊ុន នាំចូល និង ចែកចាយ ផលិតផល Apple ដ៏ធំបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ហើយរាល់ ផលិតផលថ្មីៗទាំងអស់ ដែលនាំចូលមក គឺសុទ្ធតែ មានការធានាត្រឹមត្រូវ ជូនដល់អតិថិជន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះ តែងតែបង្កើត កម្មវិធី សប្បាយ នានា នៅតាមបណ្តា ហាងរបស់ខ្លួន (៦នៅភ្នំពេញ និង១នៅសៀមរាប) ដើម្បីឱ្យអតិថិជន គ្រប់គ្នា លេងហ្គេម ឈ្នះរង្វាន់ផងដែរ ៕



ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល