យើងធ្លាប់បានលឺនិងដឹងរួចមកហើយ អំពីការច្នៃម៉ូត ខោទ្រនាប់បុរសរបស់ David Beckhamដែលជាកីឡាករដំបូងគេ ដែលចេញម៉ូតខោទ្រនាប់បុរសជាលើកដំបូងមុនគេ ។ ថ្មីៗនេះក៏មានតារាបាល់ទាត់ដ៏ល្បីមួយផ្សេងទៀតផងដែរ ដែលបានចេញច្នៃម៉ូតខោទ្រនាប់ និងស្រោមជើងសំរាប់បុរសគឺ Cristano Ronaldo ។
Ronaldo បានប្រាប់ថា គំនិតម៉ូតនៃខោទ្រនាប់បុរសនេះ រូបគេបាននឹកឃើញជាយូរណាស់មកហើយគ្រាន់តែគ្មានឱកាសនឹងធ្វើឡើង ។ តែពេលនេះ Ronaldo បានកែប្រែក្តីស្រមៃរបស់ខ្លួនទៅជាការពិតហើយ ។ Ronaldo បានរួមគំនិតសហការជាមួយនិង ក្រុមហ៊ុនច្នៃម៉ូតដ៏ល្បីមួយដែលមានឈ្មោះថា JBS Denmark ហើយបានដាក់ឈ្មោះម៉ូតខោទ្រនាប់ និងស្រោមជើងនោះថា CR7 ។ ខោទ្រនាប់និង ស្រោមជើងម៉ាក CR7 នេះនឹងចេញលក់ជាផ្លូវការ នៅថ្ងៃទី ១ ខែវិច្ឆិកា ខាងមុខនេះឯង ។
Bjerg Sorensen Claus ដែលជានាយកក្រុមហ៊ុន JBS បាននិយាយថា ពួកគេពិតជាសប្បាយចិត្តណាស់ដែលបានកីឡាករលំដាប់កំពួលដូចជា Ronaldo នេះមកចូលរួមសហការក្នុងមុខជំនួញមួយនេះ ហើយយើងសង្ឃឹមជឿជាក់ថា កេរ៍ឈ្មោះរបស់ Ronaldo នឹងធ្វើអោយមុខជំនួញនេះទទួលបានភាពជោគជ័យ ជាមិនខាន ៕

ដោយ ៖ កុសលប្រភព ៖ k14