ពេលដែលប្រទេស  Qatar  ឈ្នះការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះ World Cup 2022 ហើយនោះទស្សនិកជនទាំងអស់គ្នា​ ពិតជាធ្វើការនឹកស្រមៃហើយថា តើប្រទេសនៅឈូងសមុទ្របែបនេះអាចធ្វើអ្វីបានខ្លះ? តែថ្ងៃនេះ Qatar បានប្រកាសអំពីគំរោងមួយ ដែលធ្វើអោយមានការភ្ញាក់ផ្អើល នឹកស្មានមិនដល់ឈ្មោះថា Oryx Island ។

/ទោះបីជា Qatar ជាប្រទេសតូចមួយ ស្ថិតនៅឈូងសមុទ្រអារ៉ាប់ក៏ដោយ តែយើងមិនត្រូវមើលងាយប្រទេសនេះឡើយ ។ Qatar ជាប្រទេសសម្បូរដោយមហាសេដ្ឋី ហើយក៏ជាប្រទេសដែលពូកែក្នុងរឿងជំនួញដែរ ។ Qatar បានធ្វើអោយមានការភ្ញាក់ផ្អើល ដោយប្រកាសអំពីគំរោងមួយដ៏ធំ ដែលមានតំលៃប្រមាណ ៥,៥ ពាន់លានដុល្លារ ។ គំរោងនោះ គឺជាគំរោងសាងសង់ ទីក្រុងរណបមួយនៅលើកោះ Doha Coast ដែលមានទំហំ ២ លានម៉ែតក្រលា។

/ទីក្រុងរណបលំហែកាយមួយនេះ មានវីឡាប្រណិត ២៣៤ ខ្នង, សួនទឹក ១, និងសណ្ឋគារលើទឹកចំនួន ៥ ។  នៅលើកោះនោះ បំពាក់ទៅដោយ ប្រព័ន្ធអគ្គីសនីស្វ័យប្រវ័ត ដែលកើតឡើងចរន្តទឹក និង ការកែច្នៃសំរាម  ។​  នៅលើកោះ ក៏មានរថភ្លើង និង ឡានអគ្គិសនីផងដែរ ដើម្បីអោយអ្នកទៅកំសាន្ត ងាយស្រួលក្នុងការធ្វើដំណើរ ។ Qatar បានត្រៀមខ្លួនរួចជាស្រេច សំរាប់ស្វាគមន៍ អ្នកទេសចរណ៍ប្រមាណ ២៥០០០ នាក់ក្នុងពេលប្រកួត World Cup 2022 ៕

/