យានអវកាសស្រាវជ្រាវរបស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានចុះនៅលើភពព្រះអង្គារ និងបានបញ្ជូនរូបថតល្បាស់ស្ដីពីផ្ទៃខាងលើរបស់ភពនេះ មកកាន់ផែនដី។

Robot ស្រាវជា្រវភពព្រះអង្គារ Rover​ ​របស់អង្គការ NASA ថតបានរូបភាពច្បាស់បំផុត ដែលមិនធ្លាប់ឃើញពីមុនមក ចំពោះផ្ទៃខាងលើនៃភពក្រហមមួយនេះ។ ម៉ាស៊ីនថតដែលត្រូវបានបំពាក់នៅផ្នែកខាងលើបង្អស់របស់ Rover អនុញ្ញាតអោយវា ថតយករូបភាពបានល្អជាងមុន។

Robot Rover ដំណើរការដោយយោងទៅលើផ្ទាំងស្រូបយកពន្លឺព្រះអាទិត្យ។ ប្រព័ន្ធកង់របស់វា អាចជួយអោយវាបំលាស់ទីនៅលើភពព្រះអង្គារ ដើម្បីអាចថតរូបបានច្រើនកន្លែង ដើម្បីបញ្ជូនទិន្នន័យមកកាន់ផែនដី។ រូបថតផ្ទៃខាងលើរបស់ភពព្រះអង្គារ ដែលត្រូវបាន Rover បញ្ជូនមកកាន់ផែនដី ពិតជាមានភាពស្រស់ស្អាត វាមិនមែនមានតែពណ៌ក្រហមដូចរហ័សនាមរបស់វានោះទេ។

ប្រភពព័ត៌មានបានអោយដឹងថា​ យានអវកាសជំនាន់បន្ទាប់ដែលមានឈ្មោះថា Curiosity Rover នឹងហោះហើរទៅដល់គន្លងតារាវិថី និងចុះចតនៅលើភពព្រះអង្គារនាចុងឆ្នាំនេះ។ Curiosity Rover ត្រូវបានប្រគល់ភារកិច្ច យកដី និងវត្ថុធាតុនៅលើភពព្រះអង្គារ មកកាន់ផែនដី ដើម្បីអោយក្រុមអ្នកវិទ្យាសាស្ដ្រធ្វើការពិសោធ ស្រាវជ្រាវ។ គោលបំណងនៃបេសកកម្មនេះ គឺដើម្បីធ្វើអោយប្រាកដថាជីវិតអាចមាននៅលើភពមួយនេះ ឬវាមានលក្ខណៈ ដែលអាចអោយមនុស្សរស់នៅដែរ ឬអត់?

សូមទស្សនារូបភាពខាងក្រោម ៖

/

/

/

/

/

/

/

/

/

/

 

ដោយ ៖ សូរីយ៉ាប្រភព ៖ zing