មុននេះប៉ុន្មានថ្ងៃ iPad 12,9 inch របស់ Apple ត្រូវបានឲ្យដឹងថា នឹងបង្ហាញខ្លួននៅក្នុងខែ មីនាឆ្នាំ ២០១៤ ខាងមុខនេះ។ ប៉ុន្តែជាក់ស្តែង ព័ត៌មានផ្ទាល់ខ្លួនរបស់ DigiTimes បែរជាកំណត់បញ្ចាក់ថា ផលតិផលនេះ នឹងត្រូវបានបង្ហាញខ្លួន នៅចុងឆ្នាំក្រោយ ឯណោះ។
DigiTimes ក៏បានបន្ថែមឲ្យដឹងថ iPad 12,9 inch គឺមិនមែនជាផលិតផលចម្បង ក្នុងការប្រកួតប្រជែង លើផ្នែក Tablet ទេ។ Tablet នេះត្រូវបានផលិតផលឡើង ដើម្បីបម្រើដល់សេវាកម្មក្នុងវិស័យ អប់រំ និងជំនួញ ដែលអ្នកប្រើប្រាស់ចាំបាច់ត្រូវការនូវ Tablet មួយដែលមានទំហំអេក្រង់ធំ។ Apple ក៏បានជ្រើសរើសយក Quanta Computer ធ្វើជាដៃគូរ Hardware។ ក្រុមហ៊ុននេះ មានភារកិច្ច ផលិតនូវ iPad ទំហំធំទាំងអស់ តាមការស្នើរចនាម៉ូតពី Apple នៅពាក់កណ្តាលឆ្នាំ២០១៤ខាងមុខនេះ។

ក្រៅពី iPad 12,9 inch នាឡិកាឆ្លាតវៃ iWatch ក៏ត្រូវបានផលិតផលដោយ Foxconn នៅត្រីមាសទី២ ឆ្នាំ២០១៤ ផងដែរ។ កត្តានេះ មានន័យថា iWatch នឹងមិនអាចបង្ហាញខ្លួនបានទេ នៅក្នុងឆ្នាំនេះ៕
ប្រែសម្រួល៖ សិលាប្រភព៖ zing