កាលពីសប្តាហ៍មុន គេហទំព័រ Macotakara (ជប៉ុន) និង Redmonpie បានរួមគ្នាបង្ហោះនូវព័ត៌មានពី iPhone ជំនាន់បន្ទាប់ពី iPhone 5 បានចាប់ផ្តើមធ្វើការផលិត ដើម្បីស្វាគមន៍ព្រឹត្តិការណ៍បង្ហាញខ្លួននៅដើមខែមិថុនា ខាងមុខនេះ។

តាមការសន្និដ្ឋានជាច្រើនបានឲ្យដឹងថា Apple នឹងបន្តបន្ថែមអក្សរ S នៅខាងក្រោយលេខ 5 ដែលជាក់ស្តែងគឺ iPhone 5S បង្ហាញខ្ឡួនមុន iPhone 6 ដែលនឹងបង្ហាញខ្លួននៅឆ្នាំ 2014។

Macotakara បានពាំនាំប្រភពផ្ទាល់ពី Foxconn, ដៃគូសហការធំបំផុតក្នុងការផលិតឧបករណ៍ឲ្យApple បានឲ្យដឹងថា រោងចក្រ Foxconn បានចាប់ផ្តើមផលិតបណ្តាឧបករណ៍ផ្សេងៗរបស់ iPhone 5S ហើយ។ ជាក់ស្តែង ក្រុមអ្នកវិភាគបានឲ្យដឹងថា ព័ត៌មាននេះ នៅមិនទាន់ច្បាស់លាស់ទេ។ បើតាមប្រតិបត្តិប្រចាំឆ្នាំ iPhone នឹងត្រូវធ្វើការណែនាំបង្ហាញខ្លួននៅខែមិថុនា ឯព្រឹត្តិការណ៍ Apple WWDC និងមានមុខនៅលើទីផ្សារនៅខែសីហា។ Apple នឹងមិនធ្វើការផលិតឆាប់រហ័សដូច្នេះ ឡើយ ព្រោះដើម្បីបញ្ចៀស ការមានព័ត៌មានចចាមអារាមពីផលិតផលរបស់ខ្លួន។

/

ក្នុងនោះ ក្រុមអ្នកវិភាគក៏បានឲ្យដឹងបន្ថែមថា iPhone ថ្មីនឹងមានពណ៌ច្រើនជាងមុន បន្ថែមពីលើពណ៌ខ្មៅ និងស ដូចពេលមុនៗ។ ម៉ូដែលថ្មីនេះ ក៏នឹងធ្វើការអាប់ហ្គ្រេដ Hardware ខ្លាំងជាងមុន និងបន្ថែម  megapixel ដល់កាមេរ៉ាក្នុង iPhone ផងដែរ៕

ដោយ៖ សិលាប្រភព៖ Zing