តាមការប្រៀបធៀបរបស់ Nowhereelse រវាងសំបក ហ្ស៊ីន នៃ iPhone 5 ជាមួយនឹងសំបកដែលត្រូវបានគេចាត់ទុកថាជារបស់ iPhone 5S បានឲ្យឃើញថា មានការខុសប្លែកគ្នាច្រើន។ ដំបូងគឺបន្ទះ Board របស់ iPhone 5S គឺតូចជាង iPhone 5, ទីតាំងបណ្តារន្ធសំរាប់ចាប់វីស Borad ត្រូវបានApple ធ្វើការផ្លាស់ប្តូរ បើទោះបីជា មើលពីខាងក្រៅ សំបកធ្វើពីអាលុយមីញ៉ូមទាំងពីរ ស្ទើរតែដូចគ្នា ទាំងអស់។

ទន្ទឹមនឹងនោះ ទីតាំងសំរាប់ដាក់អំពូល Flash របស់ 5S ក៏ធំជាង 5 គឺវាដូចទៅនឹងព័ត៌មានចចាមអារាម ដែលថាម៉ូដែលនេះ នឹងបំពាក់នូវអំពូលFlash LED ពីរ ជំនួសឲ្យមានតែមួយ ដូចនៅលើiPhone 5។ ចំណែកឯផ្នែកនៅខាងក្រោមអេក្រង់ ប៊ូតុង Home របស់ 5S ក៏ត្រូវបាន Apple ធ្វើការផ្លាស់ប្តូរដែរ ដោយធ្វើការបង្រួមតូចជាងមុន។

iPhone 5S ត្រូវបានគេសន្និដ្ឋានថា នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការ រួមជាមួយ iPhone 5C តំលៃទាប នៅថ្ងៃទី ១០ ខែ កញ្ញា ខាងមុខនេះ៕

/

/

/

/

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ VE