ក្រុមហ៊ុន LG បានរកឃើញជីវិតថ្មី ជាមួយស្មាតហ្វូន Optimus G របស់ខ្លួន។ ស្មាតហ្វូនពេញនិយមមួយនេះ បាននឹងកំពុងលក់ដាច់យ៉ាងខ្លាំង នៅលើទីផ្សារទូទាំងពិភពលោក។ លើសពីនេះទៅទៀត ក្រុមហ៊ុនបានបង្កើត ម៉ូដែលស្មាតហ្វូន អេក្រង់ធំជាងមុន និងថាមពលខ្លាំងពេញលេញ ជំនាន់ក្រោយនៅដើមឆ្នាំ ២០១៣នេះ សម្រាប់លក់នៅទីផ្សារជប៉ុន ដែលគេស្គាល់ថា Optimus G Pro។  

យោងតាមឯកសារ អំពីលក្ខណៈពិសេសដែលទទួល បានដោយគេហទំព័ត៌មាន បច្ចេកវិទ្យា PhoneArena បានឲ្យដឹងថា ក្រុមហ៊ុនកំពុងតែត្រៀម បង្ហាញស្មាតហ្វូនថ្មីមួយរួចជាស្រេច ដែលវាមើលទៅស្រដៀងគ្នា នឹងស្មាតហ្វូន Galaxy Note II។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ ៥,៥អ៉ីញ ប្រភេទ full HD មានបំពាក់ 1.7GHz quad-core Snapdragon S4 Pro processor និងមាន កាមេរ៉ាទំហំ  13-megapixel ។ វាក៏បញ្ចូល RAM ទំហំ 2GB មានភ្ជាប់ 4G LTE មានអង្គចងចាំ 32GB មាន microSD slot និងមានថាមពលថ្ម 3,140 mAh។

ស្មាតហ្វូនដែលមានលក្ខណៈចម្លែកគ្រាន់បើនេះ ក៏ត្រូវបានគេហៅថា Optimus G Pro ផងដែរ ដែលត្រូវបានគេនិយាយថា នឹងបង្ហាញខ្លួននៅកូរ៉េខាងត្បូង យ៉ាងហោចណាស់ឆ្នាំ ២០១៣នេះ។  ព្រឹត្តិការណ៍សមាជទូរស័ព្ទ ទូទាំងពិភពលោក (Mobile World Congress ) គឺនៅតែសល់តែ ១សប្តាហ៍ ទៀតប៉ុណ្ណោះ ហើយយើងរំពឹងថា ក្រុមហ៊ុន LG នឹងបង្ហាញឧបករណ៍ថ្មីមួយចំនួន នៅក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្ម ប្រចាំឆ្នាំនេះជាមិនខាន៕

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល