រាជធានីភ្នំពេញ ៖ ​អ្នក​លេង​ល្បែង​បៀ​ និង​អាប៉ោង​២​ក្រុម​ផ្សេង​គ្នា​​​បាន​ត្រូវ​​កំលាំង​ប៉ូលិស​​ខណ្ឌ​ដង្កោ ចុះទៅ​បង្ក្រាប​​ជា​បន្ត​បន្ទាប់​​ដោយ​ឃាត់​ខ្លួន​មនុស្ស​៤​នាក់ និង​ម៉ូតូ​ចំនួន​១៣​គ្រឿង ​ព្រម​ទាំងម៉ូតូ​កង់​៣​ចំនួន​២​គ្រឿង​ផង ​រួច​ធ្វើការ​អប់រំ និង​ឱ្យ​ពួក​គេ​ធ្វើ​កិច្ច​​សន្យា​បញ្ឈប់​​សកម្ម​ភាព​របស់​ខ្លួន​​ ហើយ​ខិត​ខំ​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ប្រពន្ធ​កូ​នវិញ ។ ក្រុម​អ្នក​លេង​ល្បែង​ទាំង​ពីរ​ក្រុម​នេះ​ត្រូវ​ប៉ូលិស​ចុះ​បង្ក្រាប​នៅ​កន្លែង​​ពីរ​ផ្សេង​​គ្នា​​ដោយ​ក្ រុម​អ្នក​លេង​អាប៉ោង​ ត្រូវ​ប៉ូលិស​ចុះ​ចាប់​កាល​ពី​វេលា​ម៉ោង​​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​៥ មករា ឆ្នាំ​២០១១ នៅ​ក្រោម​ដើម​​ឈើ ស្ថិត​នៅ​ក្បែរ​ភូមិតាបស សង្កាត់​ព្រៃ​វែង ខណ្ឌ​ដង្កោ ។ ​ពេល​នោះ​ប៉ូលិស​បង្រ្កាប​ និង​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់​ ឯ​អ្នក​ផ្សេង​រត់​​ផាស់​ក្រញាំ​ចោល​​ម៉ូតូ ហើយ​​ប៉ូលិស​​រឹប​អូស​បាន​ម៉ូតូ​៦​គ្រឿង ។ ​ក្រោយ​ពី​ធ្វើ​ការ​អប់​រំ និង​ឱ្យ​ពួក​គេ​ធ្វើ​កិច្ច​សន្យា​​រួច​ ទើប​ដោះ​លែង​ទៅវិញ ឯ​អ្នក​​រត់​ចោល​ម៉ូតូ​​ក៏​​ដូចគ្នា​ដែរ ​គឺ​ឱ្យ​ម្ចាស់​​ចូល​ខ្លួន​ទៅ​ធ្វើ​កិច្ច​សន្យា​​ ទើប​ប្រគល់​ម៉ូតូ​ឱ្យ​វិញ​។ ​ដោយ​ឡែក​​អ្នក​លេង​ល្បែង​​១​ក្រុម​ទៀត គឺ​ជា​​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប និង​អាទុកៗ​ (​ម៉ូតូ​កង់​បី) ​ដែល​គ្មាន​​ម៉ូយ​ដឹក​​ពួក​គេ​​បាន​ជួប​ជុំ​គ្នា​លេង​បៀ​​នៅ​តាម​ចិញ្ចឹម​ផ្លូវ​ដោយ​មិន​គិត​​ការ​រក ​ស៊ី និង​​មិន​ចេះ​ខ្មាស​អៀន​ដល់​អ្នក​ដំណើរ​តាម​ផ្លូវ​ ជា​ពិសេស​​អ្នក​ដំណើរ​​​ជា​ជន​ជាតិ​បរទេស​តែ​ម្តង ធ្វើ​ឱ្យ​ខូច​សណ្តាប់​ធ្នាប់​​តាម​ដង​ផ្លូវ​សាធា​រណៈ ។ ​ក្រុម​នេះត្រូវ​បាន​​​ប៉ូលិស​​ខណ្ឌ​ដង្កោ ចុះ​បង្ក្រាប​​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៥ មករា ឆ្នាំ​២០១១ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ភូមិ​​ត្រពាំង​ល្វា សង្កាត់​កាកាប ខណ្ឌ​ដង្កោ ​ដោយ​ប៉ូលិស​ចាប់​បាន​មនុស្ស​​ពីរ​នាក់ ​រឹប​អូស​​​ម៉ូតូ​ចំនួន​៧​គ្រឿង និង​អាទុកៗ​២​គ្រឿង​​ផង​ដែរ រីឯ​អ្នក​ផ្សេង​ទៀត​​រត់​រួច ។ បន្ទាប់​មក​​ប៉ូលិស​បាន​នាំ​ពួក​គេ​ ព្រម​ទាំង​ម៉ូតូ និង​អាទុកៗ​នោះ​ទៅ​កាន់​អធិ​ការ​ដ្ឋាន​ធ្វើ​ការ​​អប់​រំ និង​ឱ្យ​​ធ្វើ​កិច្ច​សន្យា​ដូច​​អ្នក​ខាង​លើ​​ដែរ ។ មន្ត្រី​ប៉ូលិស​​​និយាយ​ថា ​ពួក​គេ​ទាំង​ពីរ​ក្រុម​ខាង​លើ តែង​តែ​នាំ​គ្នា​​លេង​ល្បែង​​បែប​នេះ​ ស្ទើរ​តែ​រាល់​ថ្ងៃ​មិន​គិត​ការ​រក​ស៊ី​នោះ​ឡើយ ​ដោយ​សារ​តែ​ឃើញ​​សកម្ម​ភាព​បែប​នេះ ទើប​លោក​អធិ​ការ​ប៊ន សំអាត ​បញ្ជា​ឱ្យ​​​​កង​កំលាំង​ចុះ​ចាប់​ ប៉ុន្តែ​ពួក​​គេ​មួយ​ចំនួន​បាន​ដឹង​ខ្លួន​មុន​រត់​អស់​នៅ​សល់​តែ​អ្នក​​រត់​អត់​ទាន់​​ត្រូវ​ចាប់ខ្ល ួន ។ ទោះ​បី​ជា​យ៉ាងណា​ ពេល​នេះ​​ពួក​គេ​ត្រូវ​ដោះ​លែង​​វិញ​ហើយ ឯ​ម៉ូតូ​ក៏​ប្រគល់​ឱ្យ​វិញ​ដែរ បន្ទាប់​ពី​ធ្វើការ​អប់រំ និង​ឱ្យ​​​ធ្វើ​កិច្ច​សន្យា​រួច​មក ៕