ជំងឺហើមសរសៃឈាម គឺជាប្រភេទជំងឺធម្មតាមួយ ដែលកើតមាននៅលើស្បែករបស់អ្នក ធ្វើអោយសរសៃឈាមរបស់អ្នក ឡើងហើមចេញមកនៅលើស្បែក មើលឃើញសុទ្ធតែសរសៃឈាមពេញលើស្បែក។
យោងទៅតាមមន្ទីរសុខាភិបាលសហរដ្ឋអាមេរិក បានឱ្យដឹងថា ជំងឺហើមសរសៃឈាមនេះ ភាគជាច្រើន កើតមានលើស្រ្តី ២៥ភាគរយ និងបុរស ១០ភាគរយ។ ជំងឺនេះ ជាធម្មតាកើតមាននៅលើស្បែក ដូចជា៖ នៅលើដៃ និង ជើង។
ខាងក្រោមនេះ យើងសូមណែនាំអ្នកនូវវិធីងាយៗ មួយចំនួន អាចជួយព្យាបាលជំងឺហើមសរសៃឈាមនេះ បានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមយកប្រេងអូលីវ លាយជាមួយនឹង ប្រេងវិតាមីន E រួចយកវាកំដៅវាបន្តិច បន្ទាប់មកយកវាមកម៉ាស្សា នៅលើកន្លែងហើមសរសៃនោះ ៣ ទៅ ៤ដង។ សូមព្យាបាលតាមវិធីនេះ អោយបាន ២ដង ក្នុង១ថ្ងៃ រយៈពេល ១ខែ ទៅ ២ខែ ជាការស្រេច។
វិធីទី២៖ សូមយកខ្លឹមស ៦ខ្លែប ហាន់ជាបន្ទះស្តើងៗ ដាក់ក្នុងកែវមួយ លាយជាមួយនឹងទឹកក្រូចស្រស់ ៣កែវ និងប្រេងអូលីវ ២ស្លាបព្រាបាយ ដាក់ចូលក្នុងកែវលាយជាមួយគ្នា ទុករយៈពេល១២ម៉ោង ដើម្បីឱ្យវាលាយចូលគ្នាឱ្យសព្វ។ យកកែវមកប្រឡុង រួចយកទឹកនោះ ២ ទៅ ៣ដំណក់ដាក់លើម្រាមដៃរបស់អ្នក ម៉ាស្សានៅលើកន្លែងហើមសរសៃ រយៈពេល ១៥នាទី បន្ទាប់មក សូមយកក្រណាត់ស្អាតមួយរុំពីលើកន្លែងហើមសរសៃនោះ ទុកមួយយប់ជាការស្រេច។ ចំណាំ៖ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ៣ ទៅ ៤ខែ ស្នាមហើមសរសៃ នៅលើស្បែករបស់អ្នក នឹងបានជាសះស្បើយ។ មួយវិញទៀត អ្នកក៏អាចប្រើប្រាស់ខ្លឹមស ធ្វើជារបបអាហារប្រចាំថ្ងៃរបស់អ្នកបានដែរ៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies