តារាភាពយន្តស្រី Yeo Min Jung មិនត្រឹមតែ មិនត្រូវបានមានការយោគយល់ អាណិតអាសូរនោះទេ នាងថែមទាំងត្រូវបាន ទទួលនូវការរិះគន់យ៉ាងខ្លាំង ចំពោះទង្វើដោយចេតនា ធ្វើឲ្យរបូតដៃអាវរ៉ូបរបស់នាង លេចចេញនូវសុដន់កណ្តាលវាល នៅលើកម្រាលព្រំក្រហម ចំពោះមុខមនុស្សម្នាជាច្រើននាក់ នៅក្នុងពិធីជប់លៀង នៃការបើកសម្ភោធខ្សែភាពយន្ត Puchon Fantastic (PiFan) កាលពីល្ងាចថ្ងៃទី ១៨ ខែកក្កដា ម្សិលមិញនេះ។

ពេលឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍របស់ Yeo Min Jung, មនុស្សជាច្រើនសុទ្ធតែយល់ស្របគ្នាថា តារា AV Idol ម្នាក់នេះ បានមានចេតនាធ្វើឲ្យរបូតដៃអាវរ៉ូបរបស់នាង។

/

ក្នុងពេលរបូតដៃអាវរ៉ូប Min Jung មានសកម្មភាពគួរឲ្យសង្ស័យ គឺនាងបានយកដៃដាក់លើស្មារ ហើយទាញខ្សែអាវឲ្យសំយេះ ក្បែរនឹងធ្លាក់ចុះ (នៅវិនាទីទី ១៤ នៃវីដេអូខាងក្រោម)។

/

នៅតែសើចយ៉ាងសប្បាយរីករាយ បើទោះបីជាសុដន់របស់នាង មិនមានអ្វីបិទបាំង សូម្បីតែបន្តិច

ជាមួយនឹងទង្វើបែបនេះ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើននាក់ នៅកូរ៉េខាងត្បូង សុទ្ធតែធ្វើការរិះគន់យ៉ាងចាស់ដៃដល់ នាង Yeo Min Jung ដែលកំពុងតែមានចេតនាស្វែងរកប្រជាប្រិយភាព ឲ្យគេចាប់អារម្មណ៍លើខ្លួនច្រើន ហើយពួកគេថែមទាំងមិនអាចអាធ្យាស្រ័យចំពោះទង្វើរបស់តារាភាពយន្តម្នាក់នេះបានឡើយ៕

ដោយ៖ សិលាប្រភព៖ Zng