ថៃ ៖ កាលដែលមនុស្ស ២នាក់ដើរមកជួបហើយស្រលាញ់គ្នាជារឿងធម្មតា តែអ្វីដែលអស្ចារ្យនោះគឺ អ្នកទាំងពីរគឺអាចស្រលាញ់និងថែរក្សាគ្នាបានយូរប៉ុនណា ។ ហើយថ្ងៃនេះ Camnews នឹងធ្វើការបង្ហាញនូវគូស្នេហ៍ចំនួន៦ គូដែលស្រលាញ់គ្នាលើសពី ១០ ឆ្នាំទៅទៀត ។
១. Hi-So Pat និងនាង Matt Peeranee អ្នកទាំងពីរបានទាក់ទងនិងស្រលាញ់គ្នាអស់រយៈពេល ១៣ ឆ្នាំហើយ
២. M-OIC និង Sara Legge ក្រោយសាកចិត្តគ្នាអស់ជាង ១០ ឆ្នាំមកហើយ ទីបំផុតអ្នកទាំងពីរក៏សម្រេចចិត្តរៀបការនៅក្នុងឆ្នាំនេះ ។
៣. Ae Tinpun និង Anne Thongprasom តារាស្រីចាស់វស្សានិងអ្នកជំនួញខ្នាតធំ មួយគូនេះ បានសាងស្នេហាអស់រយៈពេល ១៥ ឆ្នាំ។
៤. Ton Arch និង Taew Natapohn ១១ ឆ្នាំ ដែលស្រលាញ់គ្នា តែអ្នកទាំងពីរ នៅមិនទាន់ចង់រៀបការនៅឡើយទេ ។
៥. Boy Anuwat និង Jeab Pijittra ១១ ឆ្នាំសិក្សាពីចិត្តគ្នាគ្រប់គ្រាន់ ទើបគូសង្សារមួយគូនេះសម្រេចចិត្តរៀបការនៅក្នុងឆ្នាំនេះ ។
៦. Pae និង Nampueng Nattarika ក៏មិនតិចជាងគេឯងដែរ មួយគូនេះ បានសាងស្នេហាអស់រយៈពេល ១៥ ឆ្នាំ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews