ថៃ ៖ ការងារណាក៏ពិបាកដែរ ជីវីតមនុស្សម្នាក់ៗក៏សុទ្ធតែជួបទុក្ខលំបាក គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ ។ ចំណែកឯការប្រលូកក្នុងវិស័យក៏មិនមែនងាយស្រួលដែរ ។​ តោះមកដឹងអំពីទុក្ខលំបាករបស់តារាស្រីទាំង ៥ រូប ដែលមានការងារ ១០០ជំពូក រហូតដល់ធ្វើឲ្យតារាសម្តែងថៃល្បីៗទាំងនេះ កើតមានជម្ងឺគេងមិនលក់ ជាលក្ខណៈធ្ងន់ធ្ងរទៀតផង ៖ 

១. លោក Dan Worrawech

គាត់មានបញ្ហាជាមួយនិងការគេងរបស់ខ្លួន ដោយសារតែការងារនៅក្រៅប្រទេសមានបញ្ហាស្មុគស្មាញជាច្រើន ។ កត្តាទាំងនេះបានឲ្យតារាថៃរូបនេះមានគម្រោងចង់ចាកចេញពីវិស័យសិល្បៈ នៅក្នុងរយៈពេល ២ ឆ្នាំខាងមុននេះ ។ 

/

២. នាង Tangmo Nida

នាងមានបញ្ហាជាមួយនិងការគេងមិនលក់អស់រយៈពេលជាង ១០ ឆ្នាំ ក្រោយមកក៏បានផ្លាស់ប្តូរទម្លាប់ក្នុងការងារ និងការគេង ដើម្បីដោះស្រាយបញ្ហា ។ 

/

/

៣. នាង Min Pechaya

ការងារច្រើនហួសពេក បានធ្វើឲ្យតារាស្រីរូបនេះមានបញ្ហាជាមួយនិងដំណេករបស់នាង រហូតកើតមានជម្ងឺគេងមិនលក់ ។ 

/

៤. នាង Yui Jiranan

កាន់តែធ្ងន់ធ្ងរជាមួយនិងតារាស្រីរូបនេះ ដោយសារតែជាទូទៅ គ្រូពេទ្យតម្រូវឲ្យគេងក្នុងមួយថ្ងៃ ៨ ម៉ោង ប៉ុន្តែនាងគេងបានត្រឹមតែ ៤០ នាទីប៉ុណ្ណោះ ។ 

/

៥. លោក Ananda Everingham

តារាសម្តែងរូបនេះ ធ្លាប់កើតជម្ងឺគេងមិនលក់ កាលពីលោកមានអាយុ ១៧ ឬ ១៨ ឆ្នាំ ប៉ុន្តែក្រោយមកនេះ បានធ្វើឲ្យលោកប្រសើរឡើង ក្រោយពីផ្លាស់ប្តូរទម្លាប់នៃការរស់នៅ ៕

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews