ថ្មីៗនេះ ប្រភពពី SamMobile ដែលស្និទ្ធនឹង Samsung បានចុះផ្សាយនូវព័ត៌មានទាក់ទិននឹងកុំព្យូទ័រថេប្លេតរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលនឹងបញ្ចេញលក់ក្នុងឆ្នាំនេះ។ SamMobile ឱ្យដឹងថា បណ្ដាថេប្លេតថ្មីរបស់ Samsung នឹងស្ថិតក្នុងត្រកូល Galaxy Tab និង Galaxy Note ។ ផលិតផល Galaxy Tab រួមមាន ៖

/

-Galaxy Tab AS – SM-T351-Galaxy Tab AL – SM-T551-Galaxy Tab AS – SM-T350-Galaxy Tab AL – SM-T550-Galaxy Tab AL Plus – SM-P551-Galaxy Tab AL Plus – SM-P550-Galaxy Tab AS Plus – SM-P351-Galaxy Tab AS Plus – SM-P350

/

Samsung Galaxy Tab S 10.5

ប្រភពខាងលើបានបញ្ជាក់ថា Galaxy Tab AS និង Galaxy Tab AL អាចនឹងជាថេប្លេតបន្ទាប់របស់ម៉ូដែល Galaxy Tab 4 7.0 និង Galaxy Tab 4 10.1 ។ ក្រៅពីនេះ ឧបករណ៍ពីរផ្សេងទៀតដែលត្រូវបានគេហៅជាឈ្មោះកូដថា SM-P350/351 និង SM-P550/551អាចជាកំណែតម្លៃមធ្យមរបស់ត្រកូល Galaxy Note ។

/

Samsung Galaxy Note 10.1

មកដល់ពេលនេះ ព័ត៌មានអំពីគ្រឿងម៉ាស៊ីន និងថ្ងៃបង្ហាញខ្លួនរបស់បណ្ដាថេប្លេតនេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ ដោយគេគ្រាន់តែដឹងថា វានឹងប្រើប្រព័ន្ធ​ប្រតិបត្តិ Android 5.0 Lollipop។ ប៉ុន្ដែ តាមគម្រោង ថេប្លេតខាងលើ អាចនឹងត្រូវបានគេឧទ្ទេសនាមនៅក្នុងពិព័រណ៍ MWC 2015  ដែលនឹងប្រារព្ធឡើងនៅក្នុងខែមិនាខាងមុខ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Sammobile