អេហ្ស៊ីប៖ តាមសេចក្ដីរាយការណ៍ របស់ទូរទស្សន៍ជាតិអេហ្ស៊ីបបានផ្សាយកាលពីថ្ងៃ ពុធព្រឹកមិញនេះថា បន្ទាប់ពីប៉ះទង្គិចគា្នរវាងទ័ពអាកាសអេហ្ស៊ីប និងពួកអ៊ីស្លាមនិយម ដែលអូសបន្លាយអស់រយៈពេល ១៦ថ្ងៃ មកហើយនោះ ឃើញថា កងកម្លាំងទ័ពប្រទេសអេហ្ស៊ីប បានស្លាប់អស់ ២០នាក់ហើយ។width=455

តាមការដឹងជាផ្លូវការណ៍របស់មន្ដី្រយោធារដ្ខ Sinai បានអោយដឹងថា កងទ័ពប្រទេសអេហ្ស៊ីបចំនួន ២០ នាក់បានស្រាប់ ក្នុងការប៉ះទង្គិចគា្នក្នុងភូមិ​ ដែលមានឈ្មោះថា Tumah ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មនុស្សរងរបួសបានបញ្ជូនទៅកាន់មន្ទីពេទ្យ នៅមិនទាន់ដឹងច្បាស់នៅឡើយដែរ។width=455

ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រុង​​ កៃរ៉ូ លោក Mohamed Morsi Isa al -Ayyatចង់បានការចចារទ្វេភាគី ជាមួយក្រុមអ៊ីស្លាមនិយមផងដែរ ពោលគឺ ចចារមុនការបង្ហូរឈាមគ្នាកាន់តែខ្លាំងឡើងៗ៕

 

ដោយ៖ នារីប្រភព៖ asiaone