ដោយសារតែមានកែវយឹតអវកាស Kepler កាលពីពេលថ្មីៗនេះ ក្រុមអ្នកតារាវិទ្យា បានរកឃើញថា នៅក្នុងគន្លងដំរីស (Milky Way) មានភពចំនួន ដល់ទៅ ១៧ពាន់លាន ដែលមានទំហំប្រហាក់ប្រហែលនឹងផែនដីរបស់យើង។

ក្រុមអ្នកវិទ្យាសាស្ដ្របានឱ្យដឹងថា ពួកគេបានរកឃើញថា ក្នុងចំណោមផ្ដាយចំនួន ៦ គឺមានផ្កាយមួយ មានប្រព័ន្ធភពរបស់ខ្លួន ហើយមានភាពខ្លះស្រដៀងនឹងផែនដី។ ក្រៅពីនេះ ប្រព័ន្ធនោះហាក់ដូចមិនពឹងផ្អែកទាំងស្រុង លើផ្កាយមេដែលពួកវាកំពុងវិលជុំវិញនោះទេ។

ភពទាំងឡាយដែលស្រដៀងនឹងផែនដី អាចត្រូវបានរកឃើញនៅក្នុងប្រព័ន្ធរបស់ផ្កាយមេជាច្រើនដែលផ្សេងពីគ្នា។

ការរកឃើញខាងលើនេះ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំលើកទី២២១ នៃអង្គការផ្នែកអវកាសអាមេរិក នៅរដ្ឋ California កាលពីពេលថ្មីៗនេះ។

ក្នុងសេចក្ដីប្រកាសនេះ ក៏បាននិយាយថា កែវយឹតអវកាស Kepler បានរកឃើញបេក្ខភាពភពថ្មី ចំនួន ៤៦១ ធ្វើឱ្យចំនួនភពដែលត្រូវបានរកឃើញដោយ Kepler កើនឡើងដល់ ២,៧៤០។

គួររំលឹកថា បន្ទាប់ពីត្រូវបានបង្ហោះចូលក្នុងគន្លងតារាវិថី កាលពីឆ្នាំ ២០០៩ Kepler បានធ្វើការពិនិត្យទៅលើអវកាសមួយផ្នែកដែលត្រូវបានកំណត់ និងតាមដានផ្កាយជាង១៥០,០០០ ដួង ក្នុងគោលដៅរបស់វា៕width=459width=464

ដោយ ៖ សីហាប្រភព ៖ DT