ផ្កាយយក្សមួយដែលត្រូវបានគេហៅថា G2 បន្ទាប់ពីគោចរចូលតំបន់ជុំវិញរបស់ Black Hole ធំបំផុតនៃគន្លងដំរី ស (Milky Way) ក៏ស្រាប់តែរួចខ្លួនចេញពីមកក្រៅ និងបន្តដំណើរដ៏អាថ៌កំបាំងរបស់ខ្លួន។

អ្នកវិទ្យាសាស្ដ្រយល់ថា នៅកណ្ដាល មីលគីវ៉េ មានរណ្ដៅអវកាសធំបំផុតមួយ
ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ដ្រ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលប្រទះឃើញផ្កាយមួយ ដែលមានសមាធាតុ និងគន្លងគោចរដ៏ពិសេស បានគោចរចូលតំបន់ជុំវិញរបស់ Black Hole ធំបំផុតនៃគន្លងដំរី ស (Milky Way) ប៉ុន្ដែ សំណាងល្អ វាក៏បានរួចខ្លួនចេញពីមកក្រៅ និងបន្តដំណើរដ៏អាថ៌កំបាំងរបស់ខ្លួន។
ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញ G2 កាលពីដើមឆ្នាំ ២០១១ ពេលដែលវាកំពុងធ្វើដំណើរយ៉ាងលឿន ចូលទៅកាន់រណ្ដៅខ្មៅ (Black Hold) ដែលត្រូវបានគេចាត់ទុកថា ធំបំផុតស្ថិតនៅកណ្ដាលគន្លងដំរី ស ។

ការគន់គូររបស់ក្រុមអ្នកវិទ្យាសាស្ដ្រ ទៅលើ G2 មិនបានត្រឹមត្រូវនោះទេ
Daryl Haggard អ្នកជំនាញក្នុងការស្រាវជ្រាវអំពីចំនុចកណ្ដាលរបស់គន្លងដំរី ស ឱ្យដឹងថា ធ្លាប់មានផ្កាយ ឬឧស្ម័នប្រភេទយក្សជាច្រើន ត្រូវបានអូសចូលមកក្បែររណ្ដៅខ្មៅ ប៉ុន្ដែ ពួកវាក្រោយមក បានធ្វើដំណើរទៅតាមគន្លងគោចរដែលមានរាងដូចពងមាន់ ជុំវិញរណ្ដៅខ្មៅ។ ចំណែក G2 វិញ វាហាក់ដើរត្រង់ទៅកាន់រណ្ដៅខ្មៅ រួចក៏គេចចេញមកខាងក្រៅមាត់រណ្ដៅទៅវិញ។

ថ្វីបើមិនបានលេបយកផ្កាយឧស្ម័នយក្សដូចក្នុងរូបភាពនេះ ប៉ុន្ដែ មីលគីវ៉េ ក៏បានធ្វើឱ្យវាបាត់បង់រូបរាងដើមខ្លះៗ
ពេលរកឃើញ G2 អ្នកវិទ្យាសាស្ដ្រយល់ថា ផ្កាយនេះនឹងប្រែក្លាយរូបរាង ដូចទៅនឹងសសៃមី ពោលគឺវានឹងត្រូវទាញឱ្យមានរូបរាងវែង ដោយសារតែកម្លាំងរបស់រណ្ដៅខ្មៅ ក្រោយមក វានឹងត្រូវឆេះ។ ប៉ុន្ដែ ហេតុការណ៍ដែលកើតឡើងចំពោះ G2 គឺផ្ទុយស្រឡះ។គេជឿថា G2 បានចូលទៅក្បែររណ្ដៅខ្មៅ ក្នុងរដូវក្ដៅ ឆ្នាំ ២០១៤ តែរណ្ដៅខ្មៅ មិនមានកម្លាំងគ្រប់គ្រាន់ដើម្បីអូសទាញផ្កាយឧស្ម័នមួយនេះ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ BBC/Kh