កាលពីថ្ងៃម្សិលមិញ LG បានធ្វើការបង្ហាញណែនាំជាផ្លូវការ នូវវើហ្សិនពណ៌ ក្រហម និងមាស នៃ G2 ក្នុងបរិមាណមានកំណត់។ សំបកផ្នែកខាងក្រោយរបស់ G2 ពណ៌ក្រហម និងពណ៌មាស មាន សភាពដូចជា គ្រើមជាងបន្តិច បើប្រៀបជាមួយនឹងពណ៌ស និងខ្មៅ សព្វថ្ងៃនេះ។

លក្ខណៈសម្បត្តិរបស់ G2 ពណ៌ថ្មីទាំងពីរនេះ គឺមិនមានអ្វីផ្លាស់ប្តូរទេ បើប្រៀបជាមួយនឹង វើហ្សិន ពីរពណ៌ដំបូង ដោយក្នុងនោះរួមមាន អេក្រង់ទំហំ 5,2 Full-HD, chip quad core Snapdragon 800, RAM 2GB, camera 13 megapixel, Android 4.2 Jelly Bean។

/

នៅឯទីផ្សារប្រទេសកូរ៉សខាងត្បូង G2 ពណ៌ក្រហម និងមាស មិនមានតំលៃលក់ផ្លាស់ប្តូរទេ បើធៀប នឹងពណ៌ស និងខ្មៅ ពោលគឺមានតំលៃប្រហែល ៤៩៦ ដុល្លារ សម្រាប់វើហ្សិន 16GB និងមានតំលៃ ៥៦០ ដុល្លារ សម្រាប់វើហ្សិន 32GB។

/

ស្មាតហ្វូននេះ នឹងដាក់លក់នៅប្រទេសសាំងហ្គាពួរ ចាប់ពីថ្ងៃទី ១៨ ខែមករា ខាងមុខនេះ៕

ប្រែសម្រួល៖ សិលា ប្រភព៖ tinhte