ខេត្តបន្ទាយមានជ័យ​ ៖ ​យុវជន​ម្នាក់ត្រូវ​​​ប៉ូលិស​ចាប់ឃាត់ខ្លួន​កាលពីព្រឹកថ្ងៃទី​​៣១ ធ្នូ ​២០១០ ​​ដោយ​ចោទប្រកាន់ពី​បទ​​ចែក​ចាយ​​រូប ភាពអាស​​អាភាស​របស់គូស្នេហ៍​​មួយគូ ដែល​ឡើង​​​ឋានសួគ៌​​​ជាមួយគ្នានៅផ្ទះសំណាក់​​ផ្កាយ​មាស​ ស្ថិតក្នុងភូមិ​​១ សង្កាត់ព្រះពន្លា​​ ក្រុង​សិរី​​​សោ​ភ័ណ ហើយ​​​បានថត​រូប​ក្តៅ​​សាច់​របស់ខ្លួន​​​​ទុកមើល​ជា​អនុស្សា​វរីយ៍​ ។​ លោកវរសេនីយ៍​ទោសិទ្ធ ឡោះ ​នាយការិ​យាល័យ​​​ប្រឆាំងការ​ជួញដូរ​មនុស្ស និង​ការពារ​​អនីតិជន​​ បាន​ឱ្យ​​ដឹង​ថា យុវជន​​ជាប់ចោទ​​​ដែល​បាញ់​រូប​ភាពអាស​អាភាស​​ចំលង​តាម​​ទូរស័ព្ទដៃ​​ផ្សាយ​​ជាសាធារណៈ​​នេះ ឈ្មោះ​​ម៉ូលី​វណ្ណ រដ្ឋា ​អាយុ​​១៩​ឆ្នាំ មុខរបរ​​​ជា​កូន​​ជាង​ហាង​​លក់ទូរស័ព្ទ​​ដៃ ​មានយីហោ​​ពិភព​​អាកាសថ្មី ស្ថិត​ក្នុង​​ភូមិ​​៣ ​សង្កាត់ព្រះ​ពន្លា ​ក្រុង​សិរីសោភ័ណ ​។ ចំពោះ​​ការ​ឃាត់​​ខ្លួននោះ​គឺ​ធ្វើឡើង​​តាម​ការ​​​អនុ​ញ្ញាត​​ពី​លោក​តន់ សីហតេជៈ ​ព្រះរាជ​អាជ្ញា​រង​​​សាលា​ដំបូង​​ខេត្ត ។​បើ​តាម​​ការរៀប​រាប់​បំភ្លឺ​​ពី​តួ​ឯក​​ប្រុស​​ក្នុង​​វីដេអូ​នោះ​បាន​ឱ្យសមត្ថ​កិច្ច​​​ដឹង​​ថា រូប​​​នោះ​​ជា​រូបរបស់​​ខ្លួន​ថត​ជាមួយ​​នឹង​សង្សារ ​កាលពី​​អំឡុង​ខែ​កក្កដា ​ឆ្នាំ​​២០១០ ​ក្នុង​​ឱកាស​​​ពិធី​​ខួប​កំណើត​​របស់​​តួឯកស្រី ​ដោយ​ពួកគេ​បាន​នាំគ្នា​​ទៅដេក​នៅ​ផ្ទះ​សំណាក់​​ផ្កាយ​មាស ​ហើយ​បាន​ស្ម័គ្រ​​ចិត្ត​ថត​​វីដេអូ​ដាក់ទូរស័ព្ទ​ដៃ​ម៉ាក​ LG ពណ៌​ក្រហម​-ខ្មៅ មានរយៈ​ពេល​ជិត​​១នាទី​ នៅក្នុង​​បន្ទប់នោះ ​។ បន្ទាប់មក​​រូប​គេ​បាន​យកទូរស័ព្ទ​​ដៃ​នោះ​ទៅ​បញ្ចាំ​​នៅហាង​លក់​​ទូរស័ព្ទ​​ដៃ​មាន​យី​ហោ​​ពិភព​​អាកាស​ថ ្មី​ ​ដែល​​មាន​ម្ចាស់​ឈ្មោះ​​នាក់ វុឌ្ឍី ក្នុង​តំលៃ​​៥០ដុល្លារ ។ ពេល​ទៅ​យក​ទូរស័ព្ទ​​ដៃ​វិញ ស្រាប់តែ​​​អស់ថ្ម ហើយប៊្លូ​ធូ​​ត្រូវ​​បាន​គេ​​បើក​ចោល​ទៀត ​ធ្វើ​ឱ្យ​ខ្លួន​មានការ​​សង្ស័យ​​ផងដែរ ។បើ​តាម​​សំដីបំភ្លឺ​​​​របស់​ជនជាប់​ចោទ​ឈ្មោះ​​ម៉ូលី វណ្ណ រដ្ឋា ​ប្រាប់សមត្ថកិច្ច​​​ថា ក្រោយ​​បញ្ចាំ​​​រូប​គេ​បាន​​យកទូរស័ព្ទ​​ដៃ​មក​ត្រួតពិនិត្យ​​មើល​ឃើញ​​វីដេអូូ​ឃ្លីប​​នោះ ​មានរូបក្មេងស្រី​ម្នាក់ដេក​​ស្លៀក​កន្សែង​ពោះ​គោ​ជាមួយ​បុរសម្នាក​់​ក្នុង​បន្ទប់​​​មួយ រួច​រូបគេ​​​យកវីដេអូ​ឃ្លីប​​នោះ​​ទៅ​ឱ្យ​ឈ្មោះ​លន់ គឹមឡេង ​មើល និងបានថត​ចម្លង​​ចូលក្នុង​កុំព្យូទ័រ​​រួចក៏លុបចេញ ។ លោកវរសេនីយ៍​​ទោសិទ្ធ ​ឡោះ ​បានបញ្ជាក់​ថា រហូតដល់ថ្ងៃទី​៣០ ធ្នូ ឆ្នាំ​២០១០ ​វីដេអូ​នោះ​​ត្រូវបាន​ចែក​ចាយ​ពី​ទូរស័ព្ទ​​មួយទៅទូរស័ព្ទមួយ ជា​ពិសេស​ក្នុងចំណោម​​​សិស្ស​វិទ្យា​ល័យ​​​សម្តេច​ឪ ​(ហៅសាលា​លើ) ។ បច្ចុប្បន្ន​​​​យុវជន​​ជាប់​ចោទ​​ឈ្មោះ​​ម៉ូលី​វណ្ណ​ រដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​​កសាង​សំណុំ​រឿង​​បញ្ជូន​​ទៅសាលាដំបូង​ខេត្ត ដើម្បី​ចាត់​ការ​​តាមច្បាប់ ៕​