ដើម្បីសាកល្បងកំរិតនៃភាពរឹងមាំរបស់ស្មាតហ្វូន HTC One, គេហទំព័របច្ចេកវិទ្យា Phone Buffបានសាកល្បងពិសោធ (Test) ទៅលើស្មាតហ្វូននេះ តាមរយះឧបករណ៍មួយចំនួនដូចជា កូនសោរកាបិត ញញួរជាដើម។
បន្ទាប់ពីការសាកល្បងនេះហើយ ជាលទ្ធផលយើងឃើញថា អេក្រង់ដែលស្ថិតក្នុងប្រភេទរឹងមាំបំផុតរបស់ One គឺមិនមានជួបបញ្ហាអ្វីទេក្រោយពីការតេស្តរបស់ Phone Buff។ ចំណែកផ្នែកខាងក្រោយរបស់ One មានភាពប្រឆាំងនឹងការឆ្កូតល្អគួរសម ដោយអាចទ្រាំទ្រនូវឥទ្ធិពលជាច្រើនពីការសាកល្បងដោយកូនសោរ ប៉ុន្តែវាមានស្នាមឆ្កូតបន្តិចបន្តួច ក្រោយពីការសាកល្បងដោយការកាត់ដោយកាំបិត។
ទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖
ដោយ៖ សិលាប្រភព៖ VE