លោក Lance Armstrong បានបាត់បង់នូវអ្នកឧបត្ថម្ភសំខាន់ៗ៣ របស់គាត់ បន្ទាប់ពីរបាយការណ៍ពី ភ្នាក់ងារសហរដ្ឋអាមេរិកប្រឆាំងនឹងគ្រឿងញៀន បានបញ្ជាក់ថាលោកបានប្រើប្រាស់គ្រឿងញៀន។
អ្នកឧបត្ថម្ភសំខាន់ៗទាំងបីនេះមានដូចជា ក្រុមហ៊ុន Nike ដែលផ្គត់ផ្គង់លើសំភារៈកីឡា ក្រុមហ៊ុនផលិតកង់ Trek និងក្រុមហ៊ុនស្រាបៀ Anheuser-Busch។ លោក Armstrong ដែលជាជើងឯកប្រណាំងកង់ ៧ជំនាន់មកហើយនោះ មានវ័យ ៤១ឆ្នាំហើយ ហើយក៏ជា នាយករបស់អង្គការសប្បុរស Livestrong ផងដែរ។ ក្រោយពីជាប់ពីបទប្រើប្រាស់គ្រឿងញៀនមកលោកបានលាលែងតំណែងពីនាយកអង្គការនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនទាំងបីនេះនៅតែជួយឧបត្ថម្ភដល់អង្គការសប្បុរសនេះដដែល។
ចំណែកឯអ្នកឧបត្ថម្ភដទៃទៀតរបស់លោក Armstrong គឺក្រុមហ៊ុនសំភារៈកីឡារ Oakleyបានប្រាប់អ្នកសាពត៌មានថា ក្រុមហ៊ុននៅតែបន្ត ឧបត្ថម្ភដល់លោក Armstrong បន្តទៀត ពីព្រោះថាវាគ្រាន់តែជារបាយការណ៍មួយពី ភ្នាក់ងារសហរដ្ឋអាមេរិកប្រឆាំងនឹងគ្រឿងញៀន ក៏ប៉ុន្តែពុំទាន់មានការកាត់ក្តីណាមួយពីតុលាការច្បាប់ និងពុំទាន់មានការសំរាច់ចិត្តណាមួយពីសម្ព័ន្តប្រណាំងកង់អន្តរជាតិនៅឡើយ៕
ដោយ៖ រិនដូ
ប្រភព៖ .bbc.