គ្រឿងផ្សំ -សាច់​ទាខ្វៃ​ជាប់​ស្បែក  ២ខាំ-សម្បក​ខ្ចប់​ចាយ៉ ១ដុំ -ទឹក​សៀង​ខាប់ ១ចាន -ត្រសក់  ២ផ្លែ-គល់​ស្លឹក​ខ្ទឹម ១ខាំ -ទឹក​ឃ្មុំ ១ស្លាបព្រា

width=456

វិធីចម្អិនដំបូង​ ​យក​សម្បក​ខ្ចប់​ចាយ៉ ឬ​ សម្បក​នំ​សាំង​ប៉ពា ទៅ​ចំហុយ​ប្រមាណ​ជា ​២ ទៅ ៣​នាទី​ រួច​រៀប​ដាក់​ ក្នុង​ចាន​​។ បន្ទាប់​មក​ ហាន់​សាច់​ទាខ្វៃ ​ ជ្រើសរើស​យកសាច់​ជាប់ស្បែក  តម្រៀប​នៅ​លើ​ចាន។

ចំណែក ​ត្រសក់​ ត្រូវ​ខ្វេះ​ យក​គ្រាប់​ចេញ រួច​ហាន់​ជា​ចំណិត​តូចៗ ​វែងៗ ​ប្រមាណ​ជា​៣​ថ្នាំង​ដៃ។ គល់​ខ្ទឹម ​ត្រូវ​ជ្រើសរើស​យក ​ដើម​ដែល​ធំ   រួច​ហាន់​ឱ្យ  មាន​ប្រវែង ​ ដូចគ្នា​នឹង​ចំណិត​ត្រសក់​ដែរ។

យក​ទឹក​សៀង​ខាប់ ​​​លាយ​ ជា​មួយ​ទឹក​ឃ្មុំ​បន្តិច ​ដើម្បី​ឱ្យមានរស់ជាតិឆ្ងាញ់ពិសា ចុងក្រោយ ​ខ្ចប់​សាច់​ទាខ្វៃ ​ លាយ​ជាមួយ​ត្រសក់ និង ​គល់​ស្លឹក​ខ្ទឹម  ចម្អិន  រយៈពេល ១០នាទី  ជាការស្រេច៕

ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian