ជាទូទៅ ការដាក់ឈ្មោះ ប្រជែងធ្ចើជា ម្ចាស់ផ្ទះកម្មវិធី អូឡាំពិក តែងតែមានប្រទេស ចូលរួមច្រើន កុះករហើយ ប្រជែងគ្នាយូរណាស់ ទំរាំតែបាន ។ តែ Olympic រដូវរងា 2022 កំពុងតែជួបបញ្ហាធំ ហើយជាមួយនិង​រឿងនេះ ។

/ព័ត៌មានដែល យើងទើបតែ ទទួលបាន ចុងក្រោយនេះគឺទីក្រុង Krakow ប្រទេស ប៉ូឡូញ បាន ប្រកាសដើរចេញ ពីការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះ Olympic រដូវរងាហើយ ។ មូលហេតដែល ប៉ូឡូញ ដើរចេញនេះគឺ ៧០% នៃប្រទេសប៉ូឡូញ បានបោះឆ្នោតថា មិនចង់ធ្វើម្ចាស់ផ្ទះឡើយ ។ កាលពី ដើមឆ្នាំ ២០១៤ នេះទីក្រុង Stockholm ប្រទេស Sweden ក៏បានដកខ្លួនចេញដែរ បន្ទាប់ពីនិយាយ ថាការចំណាយ វាច្រើនលើសលប់ពេក ។ ជាមួយគ្នានោះដែរ Switzerland និង Germnay ក៏បាន ដកខ្លួនផងដែរ ដោយសារតែការ មិនពេញចិត្តរបស់ ប្រជាជនគេដូចគ្នា ។ ចំណែក Norway និង Ukraine ក៏ដកខ្លួនចេញ ផងដែរដោយសារ តែស្ថានភាពប្រទេស មិនល្អ ។

/ឥលូវនេះ នៅសល់តែប្រទេស Kazakhstan និង ចិនប៉ុណ្ណោះដែល នៅបន្តការប្រជែងនេះ តែឆ្ងល់ ថាតើហេតុអ្វីបាន ជាលើកនេះ លែងមានអ្នកណា ចង់ធ្វើជាម្ចាស់ផ្ទះ ដូចកាលពីមុនៗទៀត ?

 

ប្រែសម្រួល ៖ កុសលប្រភព ៖ perezhilton