ទិដ្ឋភាពក្រុមមនុស្សឈរបតជើងតូចនៅបន្ទប់អនាម័យសាធារណៈ ក្បែរផ្លូវ ក្នុងក្រុង New Delhi ប្រទេសឥណ្ឌា បានធ្វើឱ្យមានការជជែកវែកញែក។

បណ្ដារូបភាពដែលបង្ហាញពីការ ដោះទុក្ខសត្វ កណ្ដាលថ្ងៃប្រកបដោយភាពសាមញ្ញ របស់បុរសៗនៅឯបន្ទប់អនាម័យសាធារណៈ បាននាំឱ្យឥណ្ឌា ត្រូវបានគេហៅថា ប្រទេសដែលមានបន្ទប់អនាម័យ ស្រលះបំផុតក្នុងលោក។

ប្រការដែលគួរឱ្យចង់សើចបំផុត នោះគឺតាំងពីប្រជាជនសាមញ្ញ រហូរដល់មន្ដ្រីរាជការ បានសាំទៅនឹងទិដ្ឋភាព ឈរនោម ក្នុងបន្ទប់ទឹកដែលគេអាចមើលឃើញគ្រប់គ្នា។ បើទោះជា រយៈកន្លងមក រដ្ឋាភិបាលនៃប្រទេសនេះ បានសាងសង់បន្ទប់ទឹកសាធារណៈជាច្រើន និងនៅស្ទើរគ្រប់ទីកន្លែងក៏ដោយ ប៉ុន្ដែ ស្ថានភាពខាងលើនេះ នៅតែកើតមានឡើង។

width=449

width=453

width=456

width=449

 

ដោយ ៖ សីហាប្រភព ៖ k14