ក្រោយការប្រកួតជាមួយ Newcastle, Man City ជិតឈោងដៃចាប់បាននូវក្តីស្រមៃរបស់ខ្លួន។

Toureធ្វើបានល្អបំផុតក្នុងការស៊ុតបាល់បញ្ចូលទី
ចាប់ផ្តើមការប្រកួត ក្លឹបទាំងពីរបានបង្ហាញការប្រុងប្រយ័ត្នរៀងៗខ្លួន។ ជាក់ស្តែងចាប់ពីនាទីទី១០ Man City បានគ្រប់គ្រងសាច់បាល់ស្ទើរទាំងស្រុង។ Man Cityបានធ្វើការវាយសំរុក ចំណែកឯNewcastle លេងទប់និងវាយបកពេលមានឱកាស។ ក្នុងការប្រកួតដូច្នេះYaya Toure ក៏បានរកគ្រាប់បាល់បានសំរេចឲMan City។ បន្តរហូតដល់នាទី៨៩ Toureបានរកបានគ្រាប់បាល់បន្ថែមមួយគ្រាប់ទៀត ធ្វើឲចប់ការប្រកួតMan City បានយកឈ្នះ Newcastleក្នុងលទ្ធផល២-០។ដូច្នេះជាមួយនឹងជ័យជំនះនេះ បំណងប្រាថ្នាធ្វើជាម្ចាស់ជើងឯកPrimier Leagueឆ្នាំនេះរបស់Man City គឺនៅសល់តែ៩០នាទីចុងក្រោយក្នុងទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ( ជួបជាមួយ QPR)៕
ដោយ៖ nanoប្រភព៖ 24h