បើតាមរូបភាពចចាមអារាមថ្មីបំ​ផុតបានឲ្យឃើញថា iPhone 5S អាចមានសម​ត្ថភាពហោះ ហើបអណ្តែតខ្លួន នៅលើផ្ទៃរាបស្មើ និងមានការរចនាម៉ូតមិនខុសអ្វីពី iPhone 5 ឡើយ។

អ្នកធ្វើការម្នាក់ដែលស្នើសុំ មិនបញ្ចេញឈ្មោះ បាននិយាយថា ខ្លួនបានថតរូបម៉ូដែល iPhone 5S គំរូរបស់ Apple និងបានបង្ហោះរូបឡើងនៅលើ blog របស់ចិន។ រូបភាពនេះមិនត្រឹមតែ បង្ហើបឲ្យដឹងពីការរចនាម៉ូតរបស់ស្មាតហ្វូន Apple វាថែមទាំងបង្ហាញឲ្យដឹងពី feature ថ្មីមួយដ៏អស្ចារ្យទៀតផង។

Feature នេះហាក់ដូចជាត្រូវបានអភិវឌ្ឍពីម៉ូដែល airbag” ដែលត្រូវបានបង្ហាញក្នុងប័ណ្ណប៉ាតង់មួយរបស់ Apple តាំងពីឆ្នាំ ២០១០។ Apple បានអភិវឌ្ឍប្រភេទបច្ចេកវិទ្យាមួយដែលអនុញ្ញាតឲ្យ iPhone អាចហើបអណ្តែតខ្លួន នៅលើផ្ទៃរាបបាន។

ប្រភពព័ត៌មាននេះបានឲ្យបន្ថែមថា Feature ថ្មីនេះមានឈ្មោះ iFloat និងនឹងបង្ហាញខ្លួនរួមជាមួយ iPhone 5S។ iFloat នឹងមិន Support ជាមួយបណ្តា iPhone ស៊េរីក្រោមនេះឡើយ។ បណ្តាសំបកដែលផលិតដោយក្រុមហ៊ុនផ្សេងទៀតនៅលើទីផ្សារ ក៏មិនអាច Support ជាមួយ iFloat ដែរ។ ប្រភេទសំបក iPhone ដែល Apple បង្ហាញរួមជាមួយ iPhone 5S នឹងមានដំណើរការល្អ ជាមួយ Feature នេះ។

/

iFloat អាចការពារសំបកអាលុយមីញ៉ូមរបស់ iPhone ចៀសផុតពីស្នាមឆ្កូត ដែលបណ្តាលមកពីការប៉ះទង្គិចជាមួយផ្ទៃរាបទូទៅ។ ក្រៅពីនេះ វានៅអាចជួយ iPhone ពីការខូច Hardware ដែលបណ្តាលមកពីការធ្លាក់ចុះផងដែរ។

គួរបញ្ជាក់ផងដែរថា iPhone 5S និង iPhone 6 ត្រូវបានរចនាម៉ូត តាំងពីជំនាន់ Steve Jobs នៅរស់ម៉្លេះ, នេះបើតាមសំដីរបស់លោក Michael Foulkes អ្នកដែលទទួលភារកិច្ច ក្នុងបណ្តាការទំនាក់ទំនងជាមួយរដ្ឋាភិបាលឲ្យក្រុមហ៊ុន Apple៕

ដោយ៖ សិលាប្រភព៖ Zng