ខេត្តព្រះសីហនុ ៖ ជនជាតិបារាំង​ម្នាក់​ឈ្មោះ ORDONEZ CAHACHO JUAN ភេទប្រុស ​អាយុ​​៤៩ឆ្នាំ ​ជា​អ្នក​​​​ទេសចរ​កាន់​លិខិត​​ឆ្លង​ដែន​​លេខ 09DL. 71311 ផុតកំណត់​​​ថ្ងៃទី​​​១៣ តុលា ​២០១៩ ​ត្រូវបានកំលាំង​សមត្ថ​កិច្ច​​នគរបាល​​ការិយាល័យ​​​ប្រឆាំងការ​ជួញដូរ​មនុស្ស​​និង​ការ​ពារ​អនីតិជននៃស្នង ការ​​ដ្ឋាន​​នគរបាល​​ខេត្ត​ព្រះសីហនុ ​ធ្វើការ​ឃាត់ខ្លួន​​​​កាលពីវេលា​ម៉ោង​​​​១០​និង​​៣០នាតី​ព្រឹក​ថ្ងៃទី​​១៣ មករា ២០១១ នៅក្រុមទី​១១ ​ភូ​មិ​១ ​​សង្កាត់លេខ​៣ ​ពី​បទ​​ទិញដូរ​​ពេស្យាចារអនីតិជន ។ មន្ត្រី​នគរបាលការិយាល័យ​​ប្រឆាំងការ​ជួញ​ដូរ​​មនុស្ស និង​ការពារអនីតិជន​​បាន​ឱ្យ​​ដឹង​ថា ​កុមារីរងគ្រោះ​​​ឈ្មោះ​ង្វៀន ធីស៊ីប ​អាយុ​​​​១៣​ឆ្នាំ ​ជា​ជន​ជាតិ​វៀត​ណាម​ ​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ក្រុម​ទី​១១ ​ភូមិ​​១ ​សង្កាត់​​៣ ក្រុងព្រះសីហនុ ​ត្រូវបាន​ម្តាយ​​បង្កើត​​​របស់នាង​លួងលោម​យកទៅលក់​​ឱ្យ​បុរស​​ជនជាតិបារាំង​ខាងលើ ។ ​ពេលនោះ​ក៏ត្រូវ​​កំលាំង​មន្ត្រី​​​នគរបាល​ការិយាល័យ​​ចុះទៅ​ឃាត់​ខ្លួន​ភ្លាមៗ ដើម្បី​​យកមក​សាកសួរ ។ប្រភព​​ដដែល​បន្ត​ទៀត​ថា មក​ដល់​ព្រឹកថ្ងៃទី​​១៤ មករា ​ជនសង្ស័យ​​ជនជាតិបារាំង​នេះពុំ​ព្រមទទួល​ស្គាល់​កំហុស​​​របស់​ខ្លួន​​ឡើយ ទើប​កំលាំង​​នគរបាល​​ការិ​យាល័យ​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​ និង​ការពារ​​អនីតិ​​ជន ដោយ​​មាន​​ការ​ចូល​​រួមពី​លោក​ប៊ូ​​ ប៊ុន​ហាង ​ព្រះរាជ​អាជ្ញា​​អមសាលាដំបូង​​ខេត្ត​​បាន​ចុះទៅ​​​ឆែកឆេរ​ផ្ទះសំណាក់​​យីហោ​នីកា ​ដែល​ជន​​ជាប់​​​សង្ស័យ​​ជួលស្នាក់នៅ​​ជា​ប្រចាំ​នៅបណ្តោយ​វិថី​​ឯក​រាជ្យ​​​ក្រុម​​​​២៥ ភូមិ​​៣ ​សង្កាត់​​៣ ដែល​មាន​​ម្ចាស់​ជា​ជន​ជាតិ​​បារាំង​ឈ្មោះ ORDONEZ JUANA អាយុ​​៥១​ឆ្នាំ ​ស្វែង​រក​​វត្ថុតាង​បទ​ល្មើស​ ។​ ការឆែកឆេរ​នោះសមត្ថ​កិច្ច​​បានរកឃើញ​​ស្រោម​អនាម័យ​ចំនួន​២ ​ទឹករំអិល Number Plus​​ ចំនួន​​១ និង​​កុំ​ព្យូទ័រ​១គ្រឿង​​ផងដែរ ។ ដោយ​តាមរយៈ​​ភស្តុ​តាង​​ទាំងនោះសមត្ថ​កិច្ច​​នគរ​បាល​​នៃការិយា​ល័យ​​​ប្រឆាំង​ការ​ជួញដូរ​​មនុស្ស និង​ការពារ​អនីតិ​ជន​នឹង​រៀបចំ​​កសាងសំណុំរឿង​​​តាមនីតិវិធី​ច្បាប់​​បន្តទៀត ៕