កីឡាករ Rafael Nadal បានដកខ្លួនចេញពីការប្រកួត Paris Masters នៅ ទីក្រុងប៉ារីស និង ATP World Tour Final នៅ ទីក្រុងឡុង ពីព្រោះតែបញ្ហា របួសជង្គុងរបស់លោករើឡើងវិញ។

Nadal បាននិយាយថា “ខ្ញុំសង្ឃឹមថានឹងអាចមកលេងវិញបានក្នុងពេលឆាប់ៗនេះ ពេលដែលខ្ញុំបានធូរស្បើយពីរបួសរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ខកចិត្តណាស់ដែលបានខកខានការប្រកួតទាំង ២នេះ”។
លោក Rafael Nadal បានឋិតនៅក្នុងកីឡាករជំរុះឡើងចំនួន ៨ នាក់។ ដោយសារអវត្តមានរបស់លោក ធ្វើឲ្យកីឡាករដែលនៅលំដាប់ថ្នាក់លេខ ៩ ឡើងមកលេងជំនួសលោកវិញ៕
ដោយ៖ តុលា
ប្រភព៖ bbc