ជំងឺដំបៅមាត់ គឺជាប្រភេទជំងឹដ៏សាមញ្ញមួយ ដែលកើតមានឡើងនៅខាងក្នុងមាត់របស់អ្នកដូចជា៖ នៅក្រោមអណ្តាត  អញ្ចាញធ្មេញ និង បបូរមាត់។ ជំងឺដំបៅមាត់   កើតឡើងដោយសារតែតំណពូជ ការទល់លាមក ការផ្លាស់ប្តូរកោសិកា ការទទួលទានអាហារដែលមានរសជាតិជូរ ឬ ប្រៃ ហួសកំណត់ ស្រ្តេស (ធុញថប់)  ខាំមាត់ខ្លួនឯង និង  កង្វះវីតាមីន B, C និងជាតិដែក។

ខាងក្រោមនេះ គឺជាវិធីសាស្រ្តធម្មជាតិ ងាយៗ សំរាប់ព្យាបាលជំងឺដំបៅមាត់៖

/

ខ្ទិះដូង៖ មានអត្ថប្រយោជន៍ និង តួនាទីយ៉ាងសំខាន់បំផុត ក្នុងការព្យាបាលដំបៅក្នុងមាត់ឱ្យបានធូរស្បើយ។

វិធីព្យាបាល៖ លាយទឹកឃ្មុំបន្តិច ជាមួយនឹងទឹកខ្ទិះដូង ១ស្លាបព្រាបាយ បន្ទាប់មក យកវាមកលាបនៅកន្លែងមានដំបៅថ្មមៗ។ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ៣ ទៅ ៤ដងក្នុង១ថ្ងៃ។

ទឹកឃ្មុំ៖ អាចព្យាបាលជំងឹដំបៅមាត់ឱ្យបានជាសះស្បើយ និង  ជួយការពារកន្លែងមានដំបៅនោះ មានសំណើម និង ព្យាបាលឆាប់ជា   ដោយសារតែ  ទឹកឃ្មុំមានផ្ទុកនូវសារធាតុការពារប្រតិកម្មអ៊ុកស៊ីត និង សារធាតុ antimicrobial។

វិធីព្យាបាល៖ សូមយកក្រណាស់ស្អាត ជ្រលក់ទៅក្នុងទឹកឃ្មុំ  រួចលាប   នៅត្រង់កន្លែងត្រង់កន្លែងមានដំបៅ ជាការស្រេច។

ម្ស៉ៅ​ Baking soda៖ មានផ្ទុកនូវសារធាតុ   សូយ្យូមការប៊ីបូណាត់   អាចជួយព្យាបាលជំងឺដំបៅមាត់​បានយ៉ាងល្អប្រសើរ។

វិធីព្យាបាល៖ លាយម្ស៉ៅ baking soda ១ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកបន្តិច កូរចូលគ្នាឱ្យសព្វ បន្ទាប់មកក លាបនៅកន្លែងមានដំបៅ ជាការស្រេច។ សូមធ្វើតាមការណែនាំនេះឱ្យបានច្រើនដង ក្នុង១ថ្ងៃ។

បញ្ជាក់៖ ម្ស៉ៅ baking soda អាចរកទិញបាននៅតាមបណ្តាផ្សារទំនើប៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies