ព័ត៌មានអន្តរជាតិ
>
ព័ត៌មានជាតិ
លោកកែប ជុតិមា ប្រារព្ធទិវាអបអរថ្ង&
21/01/2011 13:01
ខេត្តព្រះវិហារ ៖ ឆ្នាំ២០១១នេះ មន្ត្រីសាលារាជធានីភ្នំពេញដឹកនាំដោយលោកកែប ជុតិមា អភិបាលរាជធានី និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញទៅធ្វើមីទ្ទីងរំលឹកខួបទី៣២នៃទិវាជ័យជំនះ៧មករា ដោយភ្ជាប់ជាមួយការចុះសួរសុខទុក្ខ និងចែកអំណោយដល់នាយ-នាយរង និងពលទាហានក្នុងកងពលតូចអន្តរាគមន៍លេខ៩ដែលឈរជើងតាមបន្ទាត់ព្រំដែនតំបន់មុំ៣ ក្នុងទឹកដីខេត្តព្រះវិហារ។ លោកឧត្តមសេនីយ៍ត្រី គល់ វ៉ៃ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ បានឱ្យដឹងថា រយៈពេល២ឆ្នាំកន្លងមកនេះ ដោយសារមានការជួយឧបត្ថម្ភពីបណ្តាអង្គភាព ក្រសួង មន្ទីរនានាជាពិសេសសាលារាជធានីភ្នំពេញ កងពលតូចអន្តរាគមន៍លេខ៩បានទទួលជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ ក្នុងនោះមានស្រះទឹក ផ្ទះទទួលភ្ញៀវ ស្រូវពូជ៨០តោន បានទទួលទិន្នផល៣៧៥តោន។មេគោពូជ៤០ក្បាលកើតកូនបាន១៤០ក្បាល ជ្រូកពូជ២៥ក្បាល វិទ្យុទាក់ទង ម៉ាសីុនភ្លើង ថ្នាំពេទ្យ៣៧មុខ គ្រាប់ពូជគ្រប់ប្រភេទចំនួន១០០គីឡូក្រាម កាំបិត១០០ ពូថៅ១០០ ចបកាប់១០០ រួមជាមួយគ្រឿងឧបភោគ បរិភោគផ្សេងៗជាច្រើនទៀត។ លោកឧត្តមសេនីយ៍ត្រីបានបន្ថែមទៀតថា រាល់សមិទ្ធផលទាំងឡាយដែលជាជំនួយដ៏ថ្លៃថ្លារបស់សាលារាជធានីភ្នំពេញកន្លងមកនេះ បានលើកស្ទួយដល់ជីវភាពរស់នៅរបស់កងទ័ព ព្រមទាំងក្រុមគ្រួសារជាការរួមចំណែកយ៉ាងធំធេងណាស់ធ្វើឱ្យកងទ័ព ព្រមទាំងក្រុមគ្រួសារមានការដឹងគុណចំពោះភាពចែករំលែកដ៏ស្មោះស្ម័គ្រនេះ។ បច្ចុប្បន្នភូមិដែលស្ថិតនៅក្នុងភូមិសាស្ត្រកងពលតូចអន្តរាគមន៍លេខ៩ សុទ្ធតែមានដំណាំដាំដុះ សួនបន្លែគ្រប់ប្រភេទ ហើយក៏បានទទួលផលស្រូវសំរាប់ដោះស្រាយជីវភាពរស់នៅបានមួយកំរិត និងបន្តទុកសំរាប់ធ្វើពូជនៅឆ្នាំក្រោយៗទៀត។លោកមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩បាន រំលឹកថា គុណបុណ្យថ្ងៃ៧មករា គឺជាថ្ងៃរស់ឡើងវិញនូវជីវិតថ្មីមួយទៀតដែលគណបក្សប្រជាជនកម្ពុជាជាអ្នកផ្តល់ឱ្យ ពិសេសពីសំណាក់សម្តេចទាំងបីដែលបានផ្តល់នូវសិទ្ធិសេរីភាព ជំនឿសាសនា ចំណេះដឹងទូទៅ និងការអភិវឌ្ឍដល់ជនគ្រប់រូបមិនអាចខ្វះបាន។ ជាក់ស្តែងពេលថ្មីៗកន្លងមកនេះ គណបក្សប្រជាជនបានផ្តល់នូវសមិទ្ធផលថ្មីមួយទៀតដែលធ្វើឱ្យកងទ័ព ព្រមទាំងក្រុមគ្រួសាររឹតតែមិនអាចបំភ្លេចបាននោះ គឺផ្តល់ទីលំនៅបង្កបង្កើនផល ព្រមទាំងផ្តល់លំនៅឋានដ៏សមរម្យតាមរចនាបថខ្មែរដែលក្រុមគ្រួសារកងទ័ពកំពុងរស់នៅនាពេល នេះមានចំនួន៦២៦ខ្នងសំរាប់ភូមិចំនួន៥របស់កងពលតូចអន្តរាគមន៍លេខ៩។ ក្នុងឱកាសនោះលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយ-នាយរង និងពលទាហានក៏ដូចក្រុមគ្រួសារកងទ័ព ដែលបានតស៊ូក្រាញននៀលនៅឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាប់ព្រំដែនរបស់យើង។ សាលារាជធានីភ្នំពេញដែលជាសមរភូមិក្រោយមានជំហរយ៉ាងមុតមាំ នៅតែបន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសំភារ ជាពិសេសធ្វើការជំរុញក្រុមគ្រួសារកងទ័ពឱ្យកាន់តែមានជីវភាពធូរធារថែមមួយកំរិតទៀត។លោក កែប ជុតិមា បានលើកឡើងថា ក្រោមនយោបាយឈ្នះ=ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារយើងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ដូចយើងបានដឹងស្រាប់ហើ យ កាលពីប៉ុន្មានឆ្នាំមុនការធ្វើដំណើរពីភ្នំពេញទៅតំបន់ប្រាសាទព្រះវិហារត្រូវចំណាយពេលរហូ តដល់ដេកផ្លូវ ២ ឬ៣យប់ តែពេលនេះយើងអាចធ្វើដំណើរដោយវិលល្ងាចបាន ហើយនៅទូទាំងប្រទេសក៏ដូចគ្នាផងដែរ។ កំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពិតជាមានការអភិវឌ្ឍខ្លាំង ដែលយើងទាំងអស់គ្នានឹកស្មានមិនដល់ នេះគឺផ្តើមចេញពីការដឹកនាំល្អប្រកបដោយគតិបណ្ឌិតរបស់សម្តេចទាំងបី។ នៅក្នុងឱកាសនោះ សាលារាជធានីភ្នំពេញបាននាំអំណោយទៅចែកជូនដល់នាយ-នាយរង ពលទាហាន ព្រមទាំងនាយ-នាយរងពលនគរបាល ព្រមទាំងក្រុមគ្រួសារដែលឈរជើងការពារនៅតំបន់មុំ៣យ៉ាងច្រើនសន្ធឹកសន្ធាប់ ៕
អត្ថបទដែលទាក់ទង
លេចធ្លាយដំណឹងអំពីទំហំអេក្រង់ទូរសព្ទអំបូរ Galaxy S22
15/06/2021 15:20
ហេតុអ្វី អ្នកគួរបញ្ចូលជីអង្កាមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក?
17/04/2021 10:36
ជនជាតិចិនយកលុយតាមខ្លួនជិត ១លានដុល្លារ ម្នាក់ទៀតត្រូវបានឃាត់ខ្លួន
30/05/2019 11:11
កម្ពុជាប្រុងប្រយ័ត្នខ្ពស់ ករណីរាត្បាតជំងឺប៉េសជ្រូកអាហ្វ្រិកថ្មីៗទៀត នៅវៀតណាម
30/05/2019 09:30
ការប្រយុទ្ធរវាងកំពូល Titans និង Godzilla បានមកដល់រោងភាពយន្តក្នុងរឿង “Godzilla: King of the Monsters”
28/05/2019 14:36
អត្ថបទផ្សេងទៀត
ប្រទេសទាំង ១០ ដែលមហាអំណាចអាមេរិក ជំពាក់លុយច្រើនបំផុត លើលោក
06/02/2017 09:47
មេរោគ Zika កំពុងរីករាលដាលជាខ្លាំង នៅអាមេរិកខាងត្បូង, បានឆ្លងពីមូសរាលដាល ដល់មនុស្សរាប់ពាន់នាក់ហើយ
23/01/2016 11:26
សាកសពធ្លាក់យន្ដហោះ AirAsia ៦ នាក់បន្ថែមទៀតហើយ បានត្រូវគេរកឃើញ
23/01/2015 11:28
ម៉ូតូបុក បុរសម្នាក់ស្លាប់ លើកំណាត់ផ្លូវជាតិ លេខ៣ អស់មួយយប់ ព្រឹកឡើងទើបដឹង
11/07/2013 10:22
ទុស្សេខ្សែភ្លើងឆេះបន្ទប់ខារ៉ាអូខេ បូកគោ ផ្អើលទាំងកណ្តាលថ្ងៃត្រង់
04/12/2012 14:09