បន្ទាប់ពីលេចចេញ ពាក្យចចាមអារ៉ាមផ្សេងៗ ជាច្រើនមក ទីបំផុតក្រុម Manchester Unitedបានដាក់បង្ហាញ ឯកសណ្ឋានថ្មី សំរាប់រដូវកាល ២០១៣-២០១៤ ហើយ ។ថ្ងៃនេះ ក្រុមបិសាចក្រហម Manchester United បានដាក់បង្ហាញនូវ ឯកសណ្ឋានថ្មី ក្រោមអ្នកដឹកនាំថ្មី និង ឯកសណ្ឋានរចនាម៉ូតថ្មី ។ ឯកសណ្ឋានថ្មីនេះ រចនាម៉ូតដោយក្រុមហ៊ុនផលិតសំភារះកីឡាដ៏ល្បី គឺក្រុមហ៊ុន Nike ។ សំរាប់ឯកសណ្ឋានថ្មីនេះ មានការកែប្រែបន្តិចបន្តួចផងដែរ ដោយពណ៌ក្រហមនៅតែជា ពណ៌គោលរបស់ Manchester United តែមិនមាន ក្រឡាការ៉ូដូចមុនឡើយ ។ ចំណែកផ្នែកខាងមុខ ស្លាកសញ្ញាធំគឺ ក្រុមហ៊ុន AON និង ស្លាកសញ្ញារបស់ក្រុមហ៊ុន Nike នៅលើដើមទ្រូង រួមជាមួយឡូហ្កូរបស់ Manchester United នៅលើដើមទ្រូងមួយចំហៀងទៀត ។ ផ្នែកករអាវ គឺជារចនាម៉ូតពិសេសរបស់ Nike ដោយជាសាច់ក្រណាត់នីឡុងវិញ ហើយពណ៌ខ្មៅ មានឡេវបិទ ។ សង្ឃឹមថា ឯកសណ្ឋានថ្មី រួមជាមួយអ្នកដឹកនាំថ្មីរបស់Manchester United នឹងជួយអោយក្រុម អាចការពារតំណែងជើងឯក Premier League បាន ៕









ដោយ ៖ កុសលប្រភព ៖ k14