សំបកគម្របក្រោយរបស់ iPhone 5 នេះ ត្រូវបានរចនាឡើង មានលក្ខណៈប្លែក ចម្លែកភ្នែក។ មិនត្រឹមតែផ្នែកខាងក្រោយប៉ុណ្ណោះទេ ដែលត្រូវបានរចនាម៉ូតថ្លា មើលឃើញដល់ក្នុង សូម្បីតែប៊ូតុង ដំឡើង បន្ថយសម្លេង ប៊ូតុងបិទបើក ជើងដាក់ស៊ីម និងរន្ធ Lightningក៏ត្រូវបានរចនាម៉ូត ថ្លា មើលឃើញគ្រឿងក្នុងផងដែរ។
សំបកគម្របក្រោយថ្លាសំរាប់ iPhone 5 នេះត្រូវបានធ្វើពីជ័រដ៏រឹងមាំមួយ មិនឆ្កូត មិនជាប់ស្នាមម្រាមដៃ និងអាចការពារបានល្អ ក្នុងការហុយចូលនៃធូលីទៀតផង...។
សំបកគម្របក្រោយនេះមានច្រើនពណ៌សំរាប់ជ្រើសរើស ដូចជាៈ ពណ៌ផ្កាឈូក ក្រហម លឿង បៃតង ខៀវ ស និងខ្មៅ។ វាត្រូវបានដាក់លក់ក្នុងតំលៃ ៣៩.៩ ដុល្លារ។ កន្លែងលក់ផលិតផល
សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ K14