ខណៈពេលដែល Barcelona ទិញយកកីឡាករ Luis Suarez ក្នុងតំលៃ ៧៦ លានផោន ក្រុមគូ ប្រជែង Real Madrid ក៏ទើបតែចចារ ត្រូវថ្លៃជាមួយនិង កីឡាករកូឡុំប៊ី ម្នាក់ផងដែរ ដែលមាន តំលៃយ៉ាងថ្លៃ ។

/Real Madrid បានចចារជាមួយនិងក្រុម Monaco ដើម្បីនាំយកកីឡាករ James Rodriguez មក ចូលលេងអោយខ្លួន បន្ទាប់ពីទិញបាន Toni Kroos ពី Bayern Munich រួចមក ។ Real Madrid បានចចារត្រូវថ្លៃ ៧០ លានផោន ដើម្បីនាំយកកីឡាករ James Rodriguez ដែលតំលៃនេះនឹងធ្វើ ឲ្យកីឡាករ James Rodriguez ក្លាយជាកីឡាករ ដែលថ្លៃជាងគេ លំដាប់ទី ៣ របស់ ក្រុម Real Madrid ។

/Real Madrid រំពឹងថានឹង អាចធ្វើពិធីចុះហត្ថលេខា និងបង្ហាញខ្លួន កីឡាករ James Rodriguez ក្នុងពេលឆាប់ៗនេះហើយ ៕ 

 

ប្រែសម្រួល ៖ កុសលប្រភព ៖ goal