យល់ដឹង៖ Yahoo ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ ដែលអាចបម្រើការដល់មនុស្សរាប់លាននាក់ក្នុងពិភពលោក ក្នុងការទំនាក់ទំនងគ្នា តាមរយៈប្រព័ន្ធអ៊ីនធើណេត ដែលអាចដំណើរការបានតាមប្រព័ន្ធកុំព្យូទ័រ ឬទូរស័ព្ទដៃទំនើបៗ។
ទោះបីជាយ៉ាងក៏ដោយ ក៏ក្រុមហ៊ុនដ៏ធំនេះ ធ្លាប់មានភាពរអាសរអួលខ្លះៗដែរ ពោលគឺការឈានទៅដល់ការផ្លាស់ប្ដូរនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុននេះតែម្ដង។ បើតាមការអោយដឹងពីក្រុមហ៊ុន បានប្រាប់អ្នកសារពត៌មានថា ថ្មីៗនេះក្រុមហ៊ុន Yahoo ក៏បានធ្វើការផ្លាស់ប្ដូរនាយកគ្របគ្រងក្រុមហ៊ុននេះផងដែរ។ លោកស្រី Marissa Mayer ត្រូវបានគេទទួលស្គាល់ថា ជាបេក្ខជនទី ៣ហើយ ដែលស្ថិតនៅក្នុងដំណែងជានាយកក្រុមហ៊ុននេះ។
ក្រុមហ៊ុន Yahoo បានបន្ដថា ការជ្រើសរើសយកលោកស្រី Marissa Mayer ព្រោះលោកស្រីជាបុគ្គលិកធ្លាប់ធ្វើការនៅក្រុមហ៊ុន Google ដូច្នេះលោកស្រី ពិតជាមានបទពិសោធន៍ច្រើន ក្នុងការស្វែងរកអតិថិជនអោយមកប្រើប្រាស់ Yahoo ។ លោកស្រីត្រូវបានគេជឿយ៉ាងមុតមាំថា ជាបេក្ខជនទីមួយ ដែលនឹងអាចជួយរកថវិការជូនក្រុមហ៊ុនបានច្រើន។ គួររំលឹកផងដែរថា លោកស្រី Mayer គឺជាស្រ្ដីខ្លាំងម្នាក់ក្នុងចំណោមស្រ្ដី ៤-៥ នាក់ដែលខ្លាំងផ្នែកបច្ចេកវិទ្យានៅក្នុងសហរដ្ឋអាមេរិក៕
ដោយ៖ សារិនប្រភព៖ sky