អាមេរិក៖ តាមការអោយដឹង ពីភ្នាក់ងារសារពត៌មានរដ្ឋកាលីហ្វូញ៉ា កាលពីពេលថ្មីៗនេះអោយដឹងថា លោកមហាសេដ្ឋី Bill Gates បានចំណាយទឹកប្រាក់ ប្រមាណជា ៣.៤ លានដុល្លារ ដើម្បីកែច្នៃប្រព័ន្ធទឹក បន្ទប់អានាម័យ (បន្គន់) អោយមានភាណល្អប្រសើរ ក្នុងការលើកកម្ពស់អនាម័យប្រជាពលរដ្ឋ។
លោក Bill Gates បាននិយាយថា ដោយឃើញថា ជារៀងរាល់ឆ្នាំ មានកុមាររាប់លាននាក់បានស្លាប់ដោយការខ្វះខាតបន្ទប់អានាម័យ ជាពិសេសគឺ ក្នុងទ្វីបអាហ្រិ្វក និងតំបន់អាស៊ីអាគ្នេយ៍តែម្ដង។ ដោយឃើញនូវស្ថានភាពដូចនេះ ទើបលោក បានសម្រេចិត្ដ ធ្វើការចរចារជាមួយ វិទ្យាស្ថានមួយចំនួន ដែលល្បីៗខាងបច្ចេកវិទ្យា ដូចជា California Institute ofTechnology, Loughborough Universty ជាដើម។
លោក Bill Getes បានបន្ដថា ការបង្កើតថាមពលទឹក ចេញពីប្រព័ន្ធថាមពលព្រះអាទិត្យ គឺអាចជួយដល់ការប្រើប្រាស់ទឹកតិច និងរក្សាធានាបាននូវ ការអានាម័យខ្ពស់ ក៏ដូចជាការចំណាយប្រាក់តិចរបស់ប្រជាពលរដ្ឋផងដែរ។ គួរបញ្ចាក់ផងដែរថា គំរោងរបស់លោក Bill Gates ធា្លប់ទទួលបានជោគជ័យ ក្នុងទីក្រុង Cape Town និងអាហ្រ្វិកខាងត្បូងផងដែរ។ នេះជាវីដេអូក្លីប របស់លោក Bill Getes។ សូមចុចដើម្បីមើល៕
ដោយ៖ រក្សាប្រភព៖ sky