អាមេរិក៖ តាមការអោយដឹងពីពត៌មាន ដេលីមែល កាលពីពេលថ្មីៗនេះ បានអោយដឹងថា កងទ័ពសហរដ្ឋអាមេរិក បានបង្កើតសុនខយន្ដដ៏ធំមួយ សម្រាប់ជាជំនួយក្នុងការដឹកសម្ភារៈផ្សែងៗជូនកងទ័ពនៅក្នុងសមរភូមិ។

width=457

លោក Boston Dynamics គឺជាអ្នកកែច្នៃសុនខនេះឡើង។ គាត់បានអោយដឹងថា តាមពិតសុនខយន្ដមួយនេះ ត្រូវបានផលិតឡើងជាច្រើនឆ្នាំដែរមកហើយ ដែលវាត្រូវបានគេដាក់ឈ្មោះថា LS3​ ។ លោកបានបន្ដថា សុនខយន្ដ LS3 នេះ គឺមានសារសំខាន់ណាស់ ពោលគឺវាអាចធ្វើដំណើរដោយខ្លួនវា បានរហូតដល់ ៣២ គីឡូម៉ែត្រ និងអាចផ្ទុករបស់របរ កងទ័ពបានដល់ទៅចំនួន ១៨១ គីឡូក្រាមទៀតផង។

width=457

 

លោក Boston បន្ថែមថា ភាពអស្ចារ្យនៃសុនខ LS3 មួយទៀតគឺ សុខនយន្ដនោះ​ អាចដឹកសព្វា្វវុធ ស្បៀងអាហារ និងសម្ភារៈសឹកផ្សេងៗមួយចំនួនទៀត ទៅកាន់សមរភូមិ​ ដោយអាចឆ្លងកាត់ផ្លូវលំបាកៗបាន ដូចជា តាមព្រៃភ្នំ តាមទឹកស្ទឹង និងតាមវាលខ្សាច់ផងដែរ។ នេះជាវីដេអូក្លីបដែលបង្ហាញពីការធ្វើដំណើររបស់សុនខយន្ដនេះ សូមចុចដើម្បីមើល៕

 

ដោយ៖ សីហាប្រភព៖ dailymail