ជប៉ុន៖ តាមការអោយដឹងពីពត៌មានដេលីមែល កាលពីចុងសប្ដាហ៍នេះ បានអោដឹងថា ប្រទេសជប៉ុន ថ្មីៗនេះ បាននឹងកំពុងបង្កើតមនុស្សយន្ដដ៏ពិសេសមួយ ដែលមនុស្សយន្ដនេះ នឹងអាចជាក្លាយជាអ្នកការពារ ក៏ដូចជាអាចជួយកងទ័ពជើងទឹកជប៉ុន បានយ៉ាងប្រសិទ្ធភាពផងដែរ។

មនុស្សយន្ដ (Robot) ដ៏ទំនើបនេះ ត្រូវបានកែច្នៃដោយក្រុមអ្នកវិស្វករ នៃវិទ្យាស្ថាន TokyoInstutute of Technology គឺក្នុងគោលបំនងប្រែក្លាយមនុស្សយន្ដនេះ អោយទៅជាអ្នកហែលទឹក ដ៏ជំនាញក្នុងការប្រកួតអូឡាំពិក (Olmpic Athletes) នាពេលខាងមុខនេះ។


លោក Chang- Hyun Chung ក្រុមវិស្វករនៃវិទ្យាស្ថាន Tokyo Tokyo Instutute of Techno- logy បាននិយាយថា Robot មួយនេះត្រូវបានកែច្នៃឡើយជិតពីរខែមកហើយ។ លោកបានបន្ដថា Robot ចេះហែលទឹកនេះ មិនត្រឹមតែដាក់អោយចូលរូមការប្រកួតអូឡាំពិកប៉ុណ្ណោះទេ តែវាក៏អាចជួយសង្គ្រោះ មនុស្ស និងទាហានTokyo Instutute of Technologyជើងទឹកជប៉ុនបានដែរ។ ដែលនេះគឺដោយសារតែ Robot នេះ មានល្បឿនរហូតដល់ ០. ៦៤ ម៉ែត្រក្នុងមួយវិនាទី។ នេះជាវីដេអូក្លីបដែលបង្ហាញពី Robot នេះ សូមចុចដើម្បីមើល៕
ដោយ៖ សីហាប្រភព៖ yahoo