គ្រឿងផ្សំ -សាច់គោ -ម្ទេស -ក្រូចឆ្មារ -ទឹកត្រី -ខ្ទឹមក្រហម -ទឹកស៊ីអ៊ីវ

វិធីធ្វើដំបូង យកសាច់គោជាប់ខ្លាញ់ ៣០០ក្រាម ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ ទឹកត្រី ១ស្លាបព្រាកាហ្វេ រួច លាងសាច់ឱ្យស្អាត ពន្លះវា ប្រឡាក់ទឹកស៊ីអ៊ីវ ទឹកត្រី ទុកផ្អាប់ ១ម៉ោង ទើបយកទៅអាំងលើចង្រ្កានធ្យូង ដោយប្រើភ្លើងតិចៗ ល្មមដល់ឆ្អិនរហូតឡើង ក្លិនឈ្ងុយ។ បន្ទាប់មក ហាន់ជាចំណិតស្តើងៗ ល្មម ដាក់ក្នុងចាន ទទួលទាន។ គ្រឿងផ្សំទឹកជ្រលក់ -ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ -អង្ករលីង (បុកអោយម៉ដ្ឋ) ១ ស្លាបព្រាកាហ្វេ -ខ្ទឹមក្រហមហាន់ល្អិត ១ ស្លាបព្រាកាហ្វេ-ទឹកត្រី ៣ស្លាបព្រាបាយ -ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ លាយគ្រឿងទាំងអស់ចូលគ្នា ឱ្យសព្វ ជាការស្រេច៕
ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian