ខេត្តសៀមរាប ៖ ក្មេងប្រុសជំទង់អាយុ១៣ឆ្នាំ ជាកូនបង្កើតរបស់ស្ត្រី អ្នកបើកបរម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1U-4551 មួយគ្រឿង ត្រូវបាត់បង់ជីវិតដោយសាររថយន្តក្រុមហ៊ុនទេសចរណ៍ហង្សទេព ខូអិលធីឌី ចំណុះ៤៥កៅអី ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 3A-0435 មួយគ្រឿង បានបើកកៀរប៉ះដៃម៉ូតូដួលបោកក្បាលចូលក្រោមកង់រថយន្តកិនបែកខួរ បណ្តាលឱ្យស្លាប់ភ្លាមៗ ។តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេ ខ៦ ខាងលិចស្តុបនៃភោជនីយដ្ឋានទន្លេសាប ទល់មុខស្ថានីយប្រេងឥន្ធនៈតេលា ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកថ្ងៃទី១៧ មករា កន្លងទៅ ។ ក្មេងប្រុសជំទង់ដែលស្លាប់បាត់បង់ជីវិតដោយសាររថយន្តកិនបែកខួរនោះឈ្មោះមុត សំណាង អាយុ១៣ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ប្រភពដដែលបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងស្របពេលដែលស្ត្រីជាម្តាយអ៊ឹង ស៊ីចាន់ អាយុ៥៧ឆ្នាំ បើកម៉ូតូឌុបក្មេងប្រុសរងគ្រោះរួមទាំងចៅស្រីម្នាក់ទៀតឈ្មោះច័ន្ទ បូរមី អាយុ២ឆ្នាំ ចេញពីសាលារៀនសំដៅទៅផ្ទះ ស្របទិសគ្នាជាមួយនឹងរថយន្តពីលិចទៅកើត ។ លុះពេលទៅដល់ចំណុចកើតហេតុចៃដន្យអាក្រក់ក៏ត្រូវរថយន្តបើកកៀរប៉ះចំដៃម៉ូតូ បណ្តាលឱ្យដួលបោកក្មេងប្រុសជាកូនដែលជិះនៅខាងក្រោយអង្គុយឱបចៅស្រីធ្លាក់ពីលើម៉ ូតូចូលក្បាលទៅក្រោមកង់រថយន្តកិនបែកក្បាលចេញខួរស្លាប់ភ្លាមៗតែម្តង ។ រីឯស្ត្រីជាម្តាយ និងចៅស្រីអាយុ២ឆ្នាំ ដួលបោកក្បាលទៅលើថ្នល់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវបានដឹកបញ្ជូនទៅជួយសង្គ្រោះ បន្ទាន់នៅគ្លីនិកឯកជន ។ទន្ទឹមនឹងហេតុការណ៍ ភ្លាមៗរថយន្តរបស់ក្រុមហ៊ុនទេសចរណ៍ដែលបង្កគ្រោះថ្នាក់មួយគ្រឿង ខាងលើនេះបានបើកគេចចេញពីកន្លែងកើតហេតុទៅឈប់ចតទុកចោលនៅក្នុងរបងនៃហាងម៉ាស្សាមួ យ មានចំងាយប្រមាណជា៣០០ម៉ែត្រ ពីកន្លែងកើតហេតុ ហើយអ្នកបើកបរបាន ព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកំលាំងសមត្ថកិច្ចការិយាល័យជំនាញនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ ឋាននគរបាលខេត្ត ធ្វើអន្តរាគមន៍ដេញតាមស្ទាក់ចាប់ឃាត់ខ្លួនជនបង្ករូបនេះបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្ត រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕

