ដូចទៅនឹងព័ត៌មានចចាមអារ៉ាមមុននេះ ក្រុមហ៊ុន Samsung បានឧទ្ទេសនាមនូវកំពូលផលិតផលចំនួនពីររបស់ខ្លួន គឺ Galaxy S6 និង Galaxy S6 Edge ។ ដោយមានការប្រឹងប្រែងដើម្បីនាំមកនូវបទពិសោធថ្មីៗជូនដល់អ្នកប្រើប្រាស់ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បានបំពាក់ បច្ចេកវិទ្យាកំពូលៗសម្រាប់ផលិតផលចុងក្រោយរបស់ខ្លួន។

/

ក្នុងនោះ ចំនុចសំខាន់ដែល Samsung បាននាំមកបង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC ២០១៥ នេះ នោះគឺយុទ្ធសាស្ដ្រឧទ្ទេសនាមផលិតផលថ្មី ព្រោះថា Samsung បានធ្វើការកប្រៀបធៀបជាបន្តបន្ទាប់ រវាង Galaxy S6 និង iPhone 6 Plus របស់ Apple ។

/

/

តាមអ្វីដែលក្រុមហ៊ុនកូរ៉េខាងត្បូង បានប្រកាស Galaxy S6 Edge គឺជាស្មាតហ្វូនពិសេសបំផុតក្នុងពិភពលោក ដោយមានអេក្រង់កោងទាំងពីរចំហៀង។ ពិសេស វត្ថុធាតុដែល Samsung ប្រើប្រាស់សម្រាប់ផលិត Galaxy S6 និង Galaxy S6 Edge មានភាពរឹងមាំជាងដល់ទៅ ៥០% បើធៀបនឹងវត្ថុធាតុចាស់។

/

/

មើលជារួម អេក្រង់កោង និងវត្ថុធាតុលោហធាតុរបស់ Galaxy S6 មានរូបរាងខុសប្លែកទាំងស្រុង និងមានភាពទាក់ទាញ។ ចាប់ពីពេលនេះ ស្មាតហ្វូនរបស់ Samsung នឹងគេចផុតអំពីការរិះគន់ទាក់ទិននឹងវត្ថុធាតុជ័រ តម្លៃថោកដូចមុន។ “យុគសម័យ” ថ្មីរបស់ Galaxy បានកើតឡើង។

/

/

អំពីគ្រឿងម៉ាស៊ីន Galaxy ជំនាន់ថ្មី នឹងមានអេក្រង់ Super AMOLED Quad HD ស្រស់ស្អាតជាងមុន ទំហំ 5,1 inch ។ Galaxy ថ្មីនេះ ប្រើប្រាស់ RAM DR4 មានល្បឿនលឿនជាងមុន ៨០% ធៀបនឹង RAM DDR3។

/

/

ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់មិនបាច់បើកទូរស័ព្ទក៏ដឹងថា អ្នកណាជាអ្នកទូរស័ព្ទមកខ្លួន។ ពិសេសជាងនេះ ម្ចាស់ទូរស័ព្ទ ក៏មិនបាច់ព្រួយបារម្ភអំពីបញ្ហាអស់ថ្ម ដោយសារតែ Samsung បានបំពាក់ បច្ចេកវិទ្យាបញ្ចូលថាមពលថ្មគ្រប់ពេលវេលា គ្រប់កន្លែង ដោយមិនប្រើខ្សែ។

/

/

/

មិនតែប៉ុណ្ណោះ ល្បឿនបញ្ចូលថាមពលថ្ម នៅលើ Galaxy S6 ក៏ត្រូវបានគេអះអាងថា លឿនជាង បើធៀបនឹង iPhone 6 ហើយម្ចាស់ទូរស័ព្ទគ្រាន់តែចំណាយពេលបញ្ចូលថាមពលថ្ម ១០នាទី នឹងអាចប្រើបាន៤ម៉ោង។

/

/

អំពីប្រព័ន្ធកាមេរ៉ា Samsung សង្កត់ធ្ងន់ថា កាមេរ៉ារបស់ Galaxy S6 តែងតែដំណើរការល្អបំផុត សម្រាប់គ្រប់កាលៈទេសៈ ហើយសូម្បីតែ iPhone 6 Plus ក៏មិនអាចប្រដូចបាន។

បន្ថែមពីនេះ Samsung ក៏ប្រកាសឱ្យប្រើប្រាស់ប្រព័ន្ធទូរទាត់ Samsung Pay របស់ខ្លួន ដើម្បីប្រជែងនឹង Apple Pay របស់ Apple ។ ថ្នាក់ដឹកនាំ Samsung អះអាងថា នេះគឺជាប្រព័ន្ធមួយដែលមានសុវត្ថិភាព និងមានប្រយោជន៍បំផុត ហើយវាដំណើរការតាមរយៈ NFC ដែលបានភ្ជាប់នឹង MASTER Card និង VISA Card។

/

ចុងក្រោយ តម្លៃរបស់ Galaxy S6 និង Galaxy S6 Edge មិនទាន់ត្រូវបានគេប្រកាសឱ្យដឹងនៅឡើយ។ គេគ្រាន់តែដឹងថា វាមានអង្គចងចាំចំនួន ៣ប្រភេទ គឺប្រភេទ 32GB, 64GB និង128GB។ Galaxy S6 និង Galaxy S6 Edge របស់ Samsung នឹងត្រូវបានដាក់លក់ក្នុងទីផ្សារ ចាប់ពីថ្ងៃទី ១០មេសា ខាងមុខ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ theverge