ក្រុងប៉ោយប៉ែត ៖ ជនជាតិវៀតណាមវ័យចំណាស់ម្នាក់ជាជាងកាត់សក់ បានត្រូវសមត្ថកិច្ចក្រុងប៉ោយប៉ែតឃាត់ខ្លួនដោយចោទពីបទបៀតបៀនកេរិ៍្តខ្មាសក្មេងស្រ ីអាយុ១៤ឆ្នាំ ។ លោកអនុសេនីយ៍ទោព្រំ ពិសិដ្ឋ នាយផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែតឱ្យដឹងថា បុរសនោះឈ្មោះច្រាំង សេង អាយុ៦៧ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១២ មករា ទៅតាមពាក្យបណ្តឹងរបស់ឈ្មោះឈុន ថា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិក្បាលស្ពាន ជាឪពុករបស់ក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ។មន្ត្រីសមត្ថកិច្ចប្រាប់ថា ជាងកាត់សក់តាមផ្ទះរូបនោះបានសារភាពថា បានអោបថើបក្មេងស្រីរូបនោះលើអង្រឹងក្រោមដើមស្វាយនៅក្រោយផ្ទះរបស់នាងនៅពេលមិនឃើញមានឪពុ កម្តាយរបស់នាងនៅផ្ទះ ។ លោកវរសេនីយ៍ឯកអ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតឱ្យដឹងថា បុរសជាប់ចោទរូបនេះលោកនឹងឱ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ ត ៕