ស្នាមសង្វា គឺជាបញ្ហាមួយ ដែលស្រ្តីគ្រប់រូបតែងតែជួបប្រទះ និង កើតមានកើតនៅលើដងខ្លួន។ ស្នាមសង្វានេះ ភាគច្រើនកើតមាននៅលើស្រ្តី ៩០% បញ្ហាទាំងនេះ គឺបណ្តាលមកពីស្រ្តីក្រោយពេលមានផ្ទៃពោះសំរាលបុត្ររួច និងឡើងទម្ញន់ធាត់ជ្រួលពេក ទើបបណ្តាលមានស្នាមសង្វានេះតែម្តង។

ស្នាមសង្វាជាធម្មតា កើតមានឡើងចំពោះស្រ្តីនៅពេលមានគភ៌ ហើយ ៩០% កើតមានលើស្រ្តី ក្នុងពេលកំពុងមានគភ៌ ក្រោយរយៈពេល ៦ខែ ទៅ ៧ខែ។ ប៉ុន្តែ ស្នាមសង្វានេះក៏កើតមាននៅលើបុរសដែរ។
ការឡើងទម្ងន់ និង ភាពធាត់ជ្រុលពេក បង្កឱ្យមានស្នាមសង្វា មិនមានន័យថាវាអាចបាត់ទៅវិញតាមរយៈការបញ្ចុះទម្ងន់នោះទេ។ ការសម្រក់ទម្ងន់ មិនអាចជួយអ្នកកំចាត់ស្នាមសង្វានេះ បានទេ។
មនុស្សដែលមានស្បែកស មិនមានស្នាមសង្វាទេ។ នេះមិនមែន ជាការពិតទេ ពីព្រោះស្នាមសង្វាជាញឹកញាប់តែងតែវិវឌ្ឈន៍ដោយសារតែ អ័រមន និង កត្តាដំណពូជ។ មនុស្សចាស់ និង យុវវ័យ អាចកើតមានស្នាមសង្វា ដោយសារតែ ការផ្លាស់ប្តូរអ័រមន ការឡើងទម្ងន់៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies